Day: December 27, 2021

ប្រធានាធិបតីវេណេហ្ស៊ុយអេឡានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ឆាប់ៗនេះ

ប្រធានាធិបតីវេណេហ្ស៊ុយអេឡានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ឆាប់ៗនេះ

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចកិច្ចព្រមព្រៀងថ្មីស្តីពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសមជ្ឈិមបូព៌ា ដែលបានក្លាយជាសម្ព័ន្ធមិត្តកំពូលរបស់វេណេហ្ស៊ុយអេឡា ក្នុងការជំរុញទិន្នផលប្រេងចំពេលមានទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់បានពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរចាប់តាំងពីឆ្នាំមុន។ រដ្ឋាភិបាលរបស់លោក Maduro បានទទួលឧបករណ៍សំខាន់ៗសម្រាប់ឧស្សាហកម្មប្រេងរបស់ខ្លួនពីប្រទេសអ៊ីរ៉ង់ ដែលជាថ្នូរនឹងការទទួលបានប្រេងឆៅ និងធនធានចម្បងផ្សេងទៀតពីប្រទេសនៅតំបន់អាមេរិកខាងត្បូង។ អ៊ីរ៉ង់គឺជាដៃគូដ៏សំខាន់លើផ្នែកផលិតកម្ម​ប្រេងរបស់វេណេហ្ស៊ុយអេឡា​ក្នុង​ឆ្នាំ​២០២១។ លោក Maduro បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយអ្នកផ្សាយព័ត៌មានផ្កាយរណប ...

អ្នកឆ្លងCOVID-19នៅមីយ៉ាន់ម៉ាកើនឡើងដល់៥២៩,៦១៣ ករណី,ស្លាប់ជិត២ម៉ឺននាក់

អ្នកឆ្លងCOVID-19នៅមីយ៉ាន់ម៉ាកើនឡើងដល់៥២៩,៦១៣ ករណី,ស្លាប់ជិត២ម៉ឺននាក់

អន្តរជាតិ៖ក្រសួងសុខាភិបាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យបាននិយាយថាចំនួនអ្នកឆ្លង COVID-19នៅក្នុងប្រទេសនេះបានកើនឡើងដល់ ៥២៩,៦១៣នាក់បន្ទាប់ពីពួកគេបានរកឃើញករណីឆ្លង COVID-19ថ្មីចំនួន១១០ករណីបន្ថែមទៀត។ ក្រសួងបាននិយាយថា ដោយមានអ្នកស្លាប់ថ្មី៣នាក់បន្ថែមទៀតនោះ បាននាំអោយចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១៩,២៥៤នាក់កាលពីថ្ងៃអាទិត្យ។ ទន្ទឹមគ្នានេះមីយ៉ានម៉ាមានអ្នកជាសះស្បើយពេញលេញពីជំងឺរាតត្បាតសកលចំនួន ៥០៧,២១០ នាក់ហើយមនុស្សប្រមាណជាង ៥.៩៨លាននាក់ត្រូវបានធ្វើតេស្តរក COVID-19។ ទិន្នន័យរបស់ក្រសួងបានបង្ហាញថាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ១៤.៦លាននាក់បានចាក់វ៉ាក់សាំងពេញលេញ ហើយមនុស្សប្រមាណជាង ៥.៧៧លាននាក់បានទទួលការចាក់វ៉ាក់សាំង១ដូសដំបូងគិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍មុន។ សូមរំលឹកថាប្រទេសមីយ៉ាន់ម៉ាបានរកឃើញករណីវិជ្ជមាន COVID-19 ដំបូងរបស់ខ្លួននៅថ្ងៃទី ...

ការគាំទ្រនាយករដ្ឋមន្ត្រីជប៉ុនកើនឡើង ខណៈអ្នកបោះឆ្នោតស្វាគមន៍វិធានការកូវីដ

ការគាំទ្រនាយករដ្ឋមន្ត្រីជប៉ុនកើនឡើង ខណៈអ្នកបោះឆ្នោតស្វាគមន៍វិធានការកូវីដ

សារព័ត៌មានក្នុងស្រុក Nikkei business daily បានចេញផ្សាយកាលពីថ្ងៃចន្ទថា ជិតពីរភាគបីនៃអ្នកបោះឆ្នោតជប៉ុនគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ដោយសាធារណជនស្វាគមន៍ ចំពោះវិធានការប្រឆាំងនឹងមេរោគកូវីដ-១៩របស់លោក រួមទាំងការបិទព្រំដែនបណ្តោះអាសន្នចំពោះអ្នកដំណើរមកពីបរទេស។ កាសែតនេះបាននិយាយថា ការគាំទ្រសម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក Kishida បានកើនឡើងដល់ ៦៥% ដែលជាការកើនឡើង ៤ ភាគរយបើធៀបនឹងការស្ទង់មតិមុន កាលពីមួយខែកន្លងទៅ។ ...

បាក់រលំទំនប់ទឹកពីរកន្លែងនៅភាគឦសានប្រទេសប្រេស៊ីលក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍

បាក់រលំទំនប់ទឹកពីរកន្លែងនៅភាគឦសានប្រទេសប្រេស៊ីលក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍

អន្តរជាតិ៖ពលរដ្ឋរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសំបែងរបស់ពួកគេនៅភាគឦសានប្រទេសប្រេស៊ីល ខណៈដែលភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍បណ្តាលឱ្យមានទឹកជំនន់។ ការសែតជប៉ុនNHKបានរាយការណ៍ថា ទំនប់​ទឹកចំនួន​ពីរ​នៅ​រដ្ឋBahiaបាន​បាក់​រលំកាលពី​ចុង​សប្តាហ៍ ហើយនៅពេលនេះកម្ពស់ទឹកទន្លេកំពុងហក់ឡើងខ្ពស់ដែលគំរាមកំហែងដល់ការបំផ្លិចបំផ្លាញបន្ថែមទៀត។ រូបភាពថតពីលើអាកាសបានបង្ហាញអំពីសភាពផ្លូវ និងស្ពានដែលលិចទឹក ហើយមនុស្សជម្លៀសខ្លួនតាមទូក។ មន្ត្រីក្នុងតំបន់បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ យ៉ាងហោចណាស់មនុស្ស ១៧ នាក់បានស្លាប់នៅក្នុងតំបន់ទឹកជំនន់។ អាជ្ញាធរខេត្តBahiaបាននិយាយថា អ្នកស្រុករាប់ពាន់នាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញ ហើយមនុស្សសរុបប្រមាណ៤សែននាក់បានរងផលប៉ះពាល់។ អ្នក​ស្រុក​ម្នាក់​បាន​រៀបរាប់​ពី​ស្ថានភាព​នេះ​ថា​សោកសៅ​យ៉ាង​ខ្លាំង ដោយ​និយាយ​ថា​គាត់​មិន​ដែល​ជួប​រឿង​នេះ​ពី​មុន​មក​ទេ។ អាជ្ញាធរក្នុងតំបន់បានបន្តថាពួកគេកំពុងបញ្ជូនស្បៀងអាហារ សម្លៀកបំពាក់ ...

នាយកអង្គការសុខភាពពិភពលោកថាCOVID-19ឆក់យកជីវិតមនុស្ស៥ម៉ឺននាក់រៀងរាល់សប្តាហ៍នៅទូទាំងពិភពលោក

នាយកអង្គការសុខភាពពិភពលោកថាCOVID-19ឆក់យកជីវិតមនុស្ស៥ម៉ឺននាក់រៀងរាល់សប្តាហ៍នៅទូទាំងពិភពលោក

អន្តរជាតិ៖អគ្គនាយកអង្គការសុខភាពពិភពលោក(WHO)លោកTedros Adhanom បានឱ្យដឹងថា COVID-19 បានឆក់យកជីវិតមនុស្សប្រហែល ៥ម៉ឺននាក់រៀងរាល់សប្តាហ៍នៅទូទាំងពិភពលោក។ លោក Tedros បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ជាកន្លែងដែលលោកបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានសមធម៌វ៉ាក់សាំង។ ប្រធានអង្គការWHOរូបនេះបានលើកឡើងថាលោកគ្មានការងឿងឆ្ងល់ទេថាការចែករំលែកមិនស្មើភាពនៃវ៉ាក់សាំងទាំងនោះបានធ្វើឱ្យជីវិតមនុស្សជាច្រើននាក់ស្លាប់។ លោកបានបន្ថែមថាឆ្នាំ២០២១ជាឆ្នាំដែលពិភពលោកបានបាត់បង់មនុស្ស ៣.៥ លាននាក់ដោយសារ COVID-19 - ជាការស្លាប់ច្រើនជាងមេរោគអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេងដែលបូកបញ្ចូលគ្នាក្នុងឆ្នាំ២០២០។COVID-19 នៅតែបន្តឆក់យកជីវិតមនុស្សប្រហែល ...

ព័ត៌មានពេញនិយម