Day: December 28, 2021

Man UTDរកបានតែ១ពិន្ទុប៉ុណ្ណោះពី Newcastle នៅពានPremier League

Man UTDរកបានតែ១ពិន្ទុប៉ុណ្ណោះពី Newcastle នៅពានPremier League

ក្រុមបិសាចក្រហម Manchester United និងក្រុមសារិកាព្រៃ Newcastle United រកបានម្នាក់១ពិន្ទុពីការប្រកួតសប្ដាហ៍ទី១៩នៃពានរង្វាន់ English Premier League ។នៅការប្រកួតនេះដែរ ក្រុមម្ចាស់ផ្ទះ Newcastle United ជាអ្នករកគ្រាប់បាល់បានមុន ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Saint-Maximin នៅនាទីទី៧។ ខណៈដែលគ្រាប់បាល់តាមស្មើរបស់ក្រុម Man ...

ឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រី ៥០នាក់បំរុងឆ្លងដែនចូលទឹកដីថៃខុសច្បាប់

ឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រី ៥០នាក់បំរុងឆ្លងដែនចូលទឹកដីថៃខុសច្បាប់

ខេត្តបាត់ដំបងៈ សមត្ថកិច្ចចម្រុះឈរជើងតាមព្រំដែន នៅវេលាម៉ោង០៤និង៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃខុសច្បាប់មួយករណីត្រង់ចំណុច ភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជាមួយកិច្ចប្រតិបត្តិការខាងលើសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥០នាក់ ស្រី១៤នាក់ ក្មេង១៤នាក់ ស្រី០៧នាក់, ក្នុងនោះសមត្ថកិច្ចឃាត់ជនសង្ស័យជាអ្នកនាំផ្លូវចំនួន០២នាក់, អ្នកបើកបររថយន្ត០១នាក់ ១-ឈ្មោះ កូ-សុថាត ភេទស្រី អាយុ ...

ពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាល ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង

ពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាល ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំស្រុកជលគីរី រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក ...

មហាសេដ្ឋី Elon Musk រងការរិះគន់ ក្រោយផ្នែកអវកាសចិនប្ដឹងទៅUN

មហាសេដ្ឋី Elon Musk រងការរិះគន់ ក្រោយផ្នែកអវកាសចិនប្ដឹងទៅUN

មហាសេដ្ឋីសហរដ្ឋអាមេរិក លោក Elon Musk កំពុងប្រឈមមុខនឹងការរិះគន់លើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីប្រទេសចិនបានត្អូញត្អែរថា ស្ថានីយអវកាសរបស់ខ្លួនត្រូវបានបង្ខំឱ្យហោះជៀស ដើម្បីបង្ការការប៉ះទង្គិចជាមួយផ្កាយរណបដែលបានបង្ហោះដោយគម្រោងសេវាអ៊ីនធឺណិត Starlink របស់មហាសេដ្ឋីរូបនេះ។ ទីក្រុងប៉េកាំងបានអះអាងថា ស្ថានីយ៍អវកាសរបស់ប្រទេសចិនបានហោះយ៉ាងកៀកជាមួយផ្កាយរណបចំនួនពីររបស់ក្រុមហ៊ុន Starlink ។ ពាក្យបណ្តឹងរបស់ប្រទេសចិន ដែលដាក់នៅទីភ្នាក់ងារអវកាសរបស់អង្គការសហប្រជាជាតិ មិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ។ Starlink គឺជាបណ្តាញអ៊ីនធឺណិតផ្កាយរណបដែលដំណើរការដោយក្រុមហ៊ុន SpaceX ...

រដ្ឋមន្ត្រីការបទេសស៊ីរីថាអាមេរិក​លួច​ធនធាន​ ហើយដាក់​ទណ្ឌកម្ម​មិន​ស្រប​ច្បាប់មួយចំនួនប្រឆាំងប្រទេសស៊ីរី

រដ្ឋមន្ត្រីការបទេសស៊ីរីថាអាមេរិក​លួច​ធនធាន​ ហើយដាក់​ទណ្ឌកម្ម​មិន​ស្រប​ច្បាប់មួយចំនួនប្រឆាំងប្រទេសស៊ីរី

អន្តរជាតិ៖រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងលួចធនធានធម្មជាតិ និងដាក់ទណ្ឌកម្មខុសច្បាប់ជាច្រើនថែមទៀតប្រឆាំងនឹងប្រទេសស៊ីរី។ លោកMekdad បានប្រាប់ទូរទស្សន៍រដ្ឋស៊ីរីថា កងកម្លាំងសហរដ្ឋអាមេរិកដោយមានជំនួយពីកងជីវពលនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅតែបន្តលួចប្រេង ស្រូវសាលី និងកប្បាសពីប្រទេសស៊ីរី។ លោកបាននិយាយថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដោយមានជំនួយពីកងកម្លាំងសហរដ្ឋអាមេរិកកំពុងចាប់ខ្លួនមនុស្ស​៦ម៉ឺននាក់នៅក្នុងជំរុំជនភៀសខ្លួន al-Hol នៅភាគឦសានប្រទេសស៊ីរីដោយកត់សម្គាល់ថាក្រុមនេះកំពុងលួចជំនួយដែលបានបញ្ជូនទៅដើម្បីផ្គត់ផ្គង់ជនភៀសខ្លួន។ ជាមួយគ្នានេះ លោក ...

ប្រមុខការពារជាតិជប៉ុន អាមេរិក និងកូរ៉េខាងត្បូង គ្រោងជួបពិភាក្សាគ្នាស្ដីពីកូរ៉េខាងជើងនៅខែមករាខាងមុខនេះ

ប្រមុខការពារជាតិជប៉ុន អាមេរិក និងកូរ៉េខាងត្បូង គ្រោងជួបពិភាក្សាគ្នាស្ដីពីកូរ៉េខាងជើងនៅខែមករាខាងមុខនេះ

អន្តរជាតិ៖ប្រភពបាននិយាយថាការរៀបចំកំពុងដំណើរការសម្រាប់ប្រមុខការពារជាតិជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាគ្នាស្ដីពីកូរ៉េខាងជើងនៅកោះហាវ៉ៃនាពាក់កណ្តាលខែមករាខាងមុខនេះ។ កិច្ចប្រជុំនេះនឹងចូលរួមដោយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi Nobuo រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook ។ មន្រ្តីជាន់ខ្ពស់ទាំងបីរូបខាងលើត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីរបៀបដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងធ្វើឱ្យប្រទេសនេះបញ្ឈប់ការបាញ់សាកល្បងមីស៊ីលផ្លោងដែលបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ តែយ៉ាងណាក៏ដោយ,ប្រភពបាននិយាយថាពួកគេនៅមិនទាន់សម្រេចនៅឡើយទេថាតើការពិភាក្សានោះនឹងត្រូវធ្វើឡើងដោយផ្ទាល់ឬតាមប្រព័ន្ធអ៊ីធើណែត ចំពេលមានការរីករាលដាលនៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង។ ...

ព័ត៌មានពេញនិយម