បាក់រលំអណ្តូងរ៉ែមាសនៅភាគខាងត្បូងប្រទេសស៊ូដង់បណ្ដាលអោយមនុស្សយ៉ាងហោចណាស់៣៨នាក់បាត់បង់ជីវិត
ក្រុមហ៊ុនរបស់រដ្ឋាភិបាលស៊ូដង់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់៣៨នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអណ្តូងរ៉ែមាសមួយបានបាក់រលំនៅក្នុងរដ្ឋ West Kordofan ភាគខាងត្បូងប្រទេសស៊ូដង់។អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sudanese Mineral Resources Company Limitedបានសំដែងការសោកស្ដាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយចំពោះការស្លាប់របស់កម្មករអណ្តូងរ៉ែទាំង៣៨នាក់ ដែលបានស្លាប់ដោយសារការដួលរលំនៃអណ្តូងរ៉ែUmm Draisaya។ អណ្តូងរ៉ែមាសដែលបានដួលរលំនោះស្ថិតនៅក្បែរទីក្រុង El Nuhud ក្នុងរដ្ឋ West Kordofanចម្ងាយប្រហែល៥០០គីឡូម៉ែត្រពីភាគខាងលិចនៃរដ្ឋធានី Khartoum ...