មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក
អន្តរជាតិ៖នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះជាថ្ងៃគម្រប់ខួប១០ឆ្នាំ ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្លាយជាមេទ័ពកំពូលប្រទេស បន្ទាប់ពីមរណភាពរបស់ឪពុកលោកគឺលោក គីម ជុងអ៊ីល។ចំពេលមានការជាប់គាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក លោក គីម បានបញ្ជាក់យ៉ាងច្បាស់ថាលោកនឹងជំរុញទៅមុខជាមួយនឹងការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីល។ក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលផ្លោងជាង៩០គ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ បើប្រៀបធៀបក្នុងរយៈពេល១៧ឆ្នាំនៃការកាន់អំណាចរបស់ឪពុកលោកគីមនោះមានតែកាំជ្រួច១៦ដើមប៉ុណ្ណោះដែលត្រូវបានបាញ់សាកល្បង។ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរចំនួនបួនលើក ហើយក្នុងឆ្នាំ ២០១៧បានអះអាងថា ខ្លួនបានទទួលជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនដែលអាចបំពាក់នៅលើក្បាលគ្រាប់ប្រភេទICBMទៀតផង។ យ៉ាងណាក៏ដោយ, ...