នាយករដ្ឋមន្ត្រីស៊ូដង់លាលែងពីដំណែង បន្ទាប់ពីផ្ទុះការតវ៉ាដ៏ធំមួយ
នាយករដ្ឋមន្ត្រីស៊ូដង់ លោក Abdalla Hamdok បានលាលែងពីតំណែង បន្ទាប់ពីមានការតវ៉ាដ៏ធំមួយបានធ្វើឱ្យកក្រើករដ្ឋធានី Khartoum ។ មនុស្សរាប់ពាន់នាក់បានដើរក្បួនប្រឆាំងនឹងកិច្ចព្រមព្រៀងថ្មីៗនេះ ដែលបានចែករំលែកអំណាចជាមួយកងទ័ពដែលបានធ្វើរដ្ឋប្រហារកាលពីខែតុលាកន្លងទៅ។ ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានការវិលត្រឡប់ទៅកាន់ការគ្រប់គ្រងផ្នែកស៊ីវិលពេញលេញវិញ ប៉ុន្តែកម្លាំងយោធាបានបើកការបង្ក្រាបដោយហិង្សាមួយទៀតដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Hamdok បានធ្វើឱ្យកងទ័ពមានការគ្រប់គ្រងទាំងស្រុង។ វាគឺជាការវាយប្រហារមួយផ្សេងទៀតចំពោះការប៉ុនប៉ងដ៏ផុយស្រួយរបស់ប្រទេសស៊ូដង់ក្នុងការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បន្ទាប់ពីការបះបោរដ៏ធំមួយ ដែលបានឈានទៅដល់ការផ្តួលរំលំប្រធានាធិបតីផ្តាច់ការយូរអង្វែងរបស់ប្រទេសស៊ូដង់ លោក Omar ...