សមាជិកសភាបារាំងដែលគាំទ្របណ្ណចាក់វ៉ាក់សាំង ទទួលបានសារគំរាមសម្លាប់
សមាជិកសភាបារាំងជាច្រើននាក់និយាយថា ពួកគេបានទទួលសារគំរាមសម្លាប់ ខណៈដែលពួកគេជជែកពិភាក្សាគ្នាអំពីការប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលនឹងរារាំងជនមិនទាន់ចាក់វ៉ាក់សាំងពីការធ្វើដំណើរចេញចូលដោយសេរីនៅតាមទីតាំងមួយចំនួនធំ។ រដ្ឋាភិបាលប្រទេសនេះកំពុងស្វែងរកការអនុម័តច្បាប់មួយដែលតម្រូវឱ្យប្រជាជនបង្ហាញភស្តុតាងនៃការចាក់ថ្នាំបង្ការ ដើម្បីអាចចេញចូលទីកន្លែងសាធារណៈនិងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដោយមានករណីលើកលែងមួយចំនួន។ ច្បាប់នេះត្រូវបានគេរំពឹងថានឹងអនុម័តនៅក្នុងការបោះឆ្នោតនៅសប្តាហ៍នេះ ប៉ុន្តែច្បាប់នេះក៏បានធ្វើឱ្យជនប្រឆាំងការចាក់វ៉ាក់សាំងមានការខឹងសម្បារផងដែរ។ ប្រទេសបារាំងមានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដ៏ខ្ពស់បំផុតមួយនៅក្នុងសហភាពអឺរ៉ុប។ រដ្ឋាភិបាលបារាំងបានឱ្យដឹងថា យ៉ាងហោចណាស់ ៩១% នៃចំនួនប្រជាជនពេញវ័យបានទទួលថ្នាំបង្ការពេញលេញ។ កាលពីថ្ងៃអាទិត្យ សមាជិកសភា លោកស្រី Agnès Firmin Le ...