តួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតមិនធ្លាប់មាននៅអឺរ៉ុប!!!
អន្តរជាតិ៖ប្រទេសមួយចំនួននៅអឺរ៉ុបកំពុងរាយការណ៍ពីកំណត់ត្រាថ្មីនៃចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃរបស់ពួកគេ។នៅប្រទេសបារាំង តួលេខអ្នកឆ្លងប្រចាំថ្ងៃបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានគឺជាង ២៧ម៉ឺននាក់កាលពីថ្ងៃអង្គារ។ ចក្រភពអង់គ្លេសបានរាយការណ៍ករណីថ្មីលើសពី២សែននាក់ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតផងដែរ។ នាយករដ្ឋមន្រ្តី Boris Johnson បាននិយាយថាការប្រយុទ្ធប្រឆាំងជាមួយមេរោគCOVID-១៩នឹងមិនចប់ឆាប់ៗនោះទេ ហើយបានសង្កត់ធ្ងន់ថាវាជាពេលវេលាមួយសម្រាប់ការប្រុងប្រយ័ត្នបំផុត។ តែយ៉ាងណាក៏ដោយ, លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាលោកមិនមានចេតនា រឹតបន្តឹងការរឹតត្បិតនៅក្នុងប្រទេសអង់គ្លេសនៅពេលនេះទេដោយកត់សម្គាល់ចំនួនអ្នកស្លាប់និងករណីធ្ងន់ធ្ងរតិចជាងបើប្រៀបធៀបទៅនឹងរលកឆ្លងមុនៗ។ នៅចក្រភពអង់គ្លេស ការឆ្លងបានរីករាលដាលក្នុងចំណោមបុគ្គលិកពេទ្យ ដោយរារាំងអ្នកទាំងនោះមិនឱ្យបំពេញភារកិច្ចរបស់ខ្លួន។ ប្រទេសបារាំងត្រូវបានគេបារម្ភថានឹងប្រឈមបញ្ហាខ្វះខាតបុគ្គលិកនៅតាមស្ថាប័នវេជ្ជសាស្ត្រ សាលារៀន និងសេវាដឹកជញ្ជូនសាធារណៈ។ ស្របគ្នានេះដែរអ៊ីតាលីក៏បានមើលឃើញ អំពីចំនួនករណីប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតដល់ទៅជាង ...