ប្រទេសអ៊ីតាលី កាលពីថ្ងៃពុធ បានប្រកាសពីកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ។ ប្រទេសក្នុងទ្វីបអឺរ៉ុបនេះគឺស្ថិតក្នុងចំណោមប្រទេសដ៏តិចតួចបំផុត ដែលអនុវត្តវិធានការដូច្នេះ ក្នុងគោលបំណងកាត់បន្ថយអត្រាស្លាប់ និងបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធសុខាភិបាលរបស់ខ្លួន។វិធានការនេះមានប្រសិទ្ធភាពភ្លាមៗ ហើយនឹងអនុវត្តរហូតដល់ថ្ងៃទី១៥ ខែមិថុនា។ប្រទេសអ៊ីតាលីបានរាយការណ៍ការស្លាប់ដោយសារមេរោគកូវីដ-១៩ច្រើនជាង ១៣៨,០០០នាក់ ចាប់តាំងពីពេលផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២០ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតទីពីរនៅអឺរ៉ុប បន្ទាប់ពីចក្រភពអង់គ្លេស។ លោកនាយករដ្ឋមន្ត្រី Mario Draghi ក៏បានកំណត់កាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់គ្រូបង្រៀននិងបុគ្គលិកសុខាភិបាលផងដែរ ហើយចាប់តាំងពីខែតុលា ឆ្នាំមុន ...