របាយការណ៍៖ មនុស្សយ៉ាងហោចណាស់១៦៤នាក់ស្លាប់ក្នុងការបះបោរនៅកាហ្សាក់ស្ថាន
មនុស្សយ៉ាងហោចណាស់ចំនួន ១៦៤ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសកាហ្សាក់ស្ថាន ក្នុងអំឡុងពេលធ្វើបាតុកម្មហិង្សាប្រឆាំងរដ្ឋាភិបាល។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលបានដកស្រង់សម្តីមន្ត្រីសុខាភិបាល។ ប្រសិនបើតួលេខនេះត្រូវបានបញ្ជាក់ថាត្រឹមត្រូវ វាគឺជាកើនឡើងយ៉ាងខ្ពស់នៃតួលេខអ្នកស្លាប់ ដែលកើនលើសអត្រាចាស់ ៤៤ នាក់។ ការិយាល័យប្រធានាធិបតីកាហ្សាក់ស្ថានបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សជិត ៦,០០០ នាក់ត្រូវបានចាប់ខ្លួន រួមទាំងជនបរទេសមួយចំនួនធំផងដែរ។ ការតវ៉ាដែលបង្កឡើងដោយការឡើងថ្លៃតម្លៃប្រេងបានប្រែក្លាយទៅជាបាតុកម្មហិង្សាដ៏ធំ ហើយរីករាលដាលពេញប្រទេស។ ការបះបោរបានចាប់ផ្តើមនៅថ្ងៃទី២ ខែមករា ...