Day: January 11, 2022

ជប៉ុននឹងបន្ដរឹតបន្តឹងព្រំដែនរហូតដល់ចុងខែកុម្ភៈ

ជប៉ុននឹងបន្ដរឹតបន្តឹងព្រំដែនរហូតដល់ចុងខែកុម្ភៈ

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសជប៉ុននឹងរក្សាការរឹតបន្តឹងនៅតាមព្រំដែនរហូតដល់ចុងខែកុម្ភៈ ដើម្បីការពារការរីករាលដាលវ៉ារ្យ៉ង់អូមីក្រុង ប៉ុន្ដែការលើកលែងមួយចំនួនក្រោមហេតុផលមនុស្សធម៌អាចត្រូវបានពិចារណា។ ប្រទេសជប៉ុនបានអនុម័តការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងបំផុត នៅពេលដែលវ៉ារ្យ៉ង់អូមីក្រុងបានលេចឡើងកាលពីចុងឆ្នាំទៅមិញ ដោយ​ប្រទេសនេះបានហាមឃាត់ការធ្វើដំណើរចូលរបស់ជនបរទេស រួមទាំងសិស្ស និស្សិត និងសមាជិកគ្រួសារដែលពុំមែនជាជនជាតិជប៉ុន និងអ្នករស់នៅអចិន្ត្រៃយ៍ លើកលែងតែក្នុងកាលៈទេសៈពិសេស។ លោក Kishida បានប្រាប់អ្នកយកព័ត៌មានថា៖ “ដោយសារតែច្បាប់ព្រំដែនដ៏តឹងរ៉ឹងបំផុតនៅក្នុងក្រុមប្រទេសG7 យើងអាចគ្រប់គ្រងការរីករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុងឱ្យនៅកម្រិតតិចតួចបំផុត ...