ដំឡូងមី គឺជាដំណាំមានសារៈសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវ ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា
បាត់ដំបង៖ អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៃក្រសួងពាណិជ្ជកម្ម លោក សំរិទ្ធិ សាកូរ៉ា បានថ្លែងយ៉ាងដូច្នេះថា ដំឡូងមី គឺជាដំណាំដ៏មានសារៈសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវ ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលដំណាំដំឡូងមីជាទូទៅប្រជាកសិករនិយមដាំ ដើម្បីយកមើម ពីព្រោះដំណាំប្រភេទនេះងាយស្រួលដាំ និងមានភាពធន់ទ្រាំទៅនឹងការរាំងស្ងួត ហើយនៅក្នុងប្រទេសកម្ពុជា តំបន់ដែលមានការដាំដុះដំណាំប្រភេទនេះច្រើន គឺខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ ...