Day: January 14, 2022

Messiជាសះស្បើយពីកូវីដ១៩វិញហើយក្រោយសម្រាកព្យាបាលជាច្រើនថ្ងៃ

Messiជាសះស្បើយពីកូវីដ១៩វិញហើយក្រោយសម្រាកព្យាបាលជាច្រើនថ្ងៃ

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនLionel Messi បានជាសះស្បើយពីជំងឺកូវីដ១៩វិញហើយ ក្រោយពីសម្រាកព្យាបាលនៅផ្ទះជាច្រើនថ្ងៃមក ហើយពេលនេះកំពុងចាប់ផ្ដើមហ្វឹកហាត់ឡើងវិញ។ អតីតកីឡាករ FC Barcelona រូបនេះបានឆ្លងមេរោគកូវីដ-១៩ ដោយខកខានការប្រកួតជាច្រើនប្រកួតមកហើយ។ គួរជ្រាបថាក្លិបPSG និងសហព័ន្ធបាល់ទាត់អាហ្សង់ទីន បានយល់ព្រមឱ្យ Messi សម្រាក និងមិនបាច់ចូលលេងនៅជម្រើសជាតិ ទល់ក្រុមឈីលី និងកូឡុំប៊ីនៅថ្ងៃទី ២៧ ខែមករានិង១កុម្ភៈខាងមុខនេះ ...

តុលាការកំពូលរារាំង “កាតព្វកិច្ចចាក់វ៉ាក់សាំងនៅតាមក្រុមហ៊ុនធំៗ” ដែលកំណត់ដោយលោក បៃឌិន

តុលាការកំពូលរារាំង “កាតព្វកិច្ចចាក់វ៉ាក់សាំងនៅតាមក្រុមហ៊ុនធំៗ” ដែលកំណត់ដោយលោក បៃឌិន

តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានរារាំងច្បាប់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន ដែលតម្រូវឱ្យបុគ្គលិកនៅតាមក្រុមហ៊ុនធំៗត្រូវចាក់វ៉ាក់សាំង ឬពាក់ម៉ាស់ និងធ្វើតេស្តរៀងរាល់សប្តាហ៍ជាកំហិត។ ចៅក្រមតុលាការកំពូលរបស់ប្រទេសបាននិយាយថា ការកំណត់កាតព្វកិច្ចដូច្នេះលើសពីសិទ្ធិអំណាចរបស់រដ្ឋបាលលោក បៃឌិន។ ជាការឆ្លើយតប រដ្ឋបាលលោក បៃឌិន បានបញ្ជាក់ថា កាតព្វកិច្ចចាក់វ៉ាក់សាំងនឹងជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោក​ប្រធានាធិបតី ចូ បៃឌិន ​បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត “រារាំង​តម្រូវការ​សង្គ្រោះ​ជីវិត​បុគ្គលិក”។ លោកបានបន្ថែមថា៖ ...

បណ្ដាប្រទេសក្រីក្របដិសេដមិនប្រើវ៉ាក់សាំងជាង១០០លានដូស ដោយសារជិតផុតកំណត់

បណ្ដាប្រទេសក្រីក្របដិសេដមិនប្រើវ៉ាក់សាំងជាង១០០លានដូស ដោយសារជិតផុតកំណត់

មន្ត្រីអង្គការយូនីសេហ្វបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បណ្ដាប្រទេសក្រីក្រ កាលពីខែមុន មិនបានប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ច្រើនជាង ១០០ លានដូស ដែលចែកចាយក្រោមយន្ដការ COVAX ដោយសារតែកាលបរិច្ឆេទផុតកំណត់កៀកពេក។ តួលេខដ៏ធំនេះបានបង្ហាញពីការលំបាកក្នុងការចាក់វ៉ាក់សាំងនៅលើពិភពលោក បើទោះបីជាការផ្គត់ផ្គង់វ៉ាក់សាំងបានកើនឡើងក្តី។ យន្ដការ COVAX បានចែកចាយជិត ១ ពាន់លានដូសទៅកាន់ប្រទេសនានាសរុបជាង ១៥០ ប្រទេស។ លោកស្រី Etleva ...

ព័ត៌មានពេញនិយម