មេដឹកនាំកំពូលជប៉ុនអាមេរិកគ្រោងជួបពិភាក្សាគ្នាតាមប្រព័ន្ធអ៊ីនធើណែតនៅថ្ងៃសុក្រសប្ដាហ៍នេះ
អន្តរជាតិ៖នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio និងប្រធានាធិបតីអាមេរិក Joe Biden នឹងជួបប្រជុំគ្នាតាមប្រព័ន្ធអ៊ីនធើណែតនៅថ្ងៃសុក្រសប្ដាហ៍នេះ។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានធ្វើសេចក្តីប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ។លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«កិច្ចប្រជុំនេះនឹងបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធភាពអាមេរិក-ជប៉ុន ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកនិងជុំវិញពិភពលោក»។ សេចក្តីថ្លែងការណ៍ក៏និយាយផងដែរថា លោកប្រធានាធិបតី Biden ទន្ទឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្រ្តី Kishida ដើម្បីជំរុញចក្ខុវិស័យរួមគ្នារបស់ប្រទេសទាំងពីរសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី ...