អាល្លឺម៉ង់ រុស្ស៊ី នៅតែខ្វែងគំនិតគ្នាជុំវិញវិបត្តិនៅអ៊ុយក្រែន
អន្តរជាតិ៖អ្នកការទូតកំពូលរបស់អាល្លឺម៉ង់និងរុស្ស៊ីបានជួបពិភាក្សាគ្នាអំពីភាពតានតឹងផ្នែកយោធាជុំវិញវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែនៅតែមានទស្សនៈផ្ទុយគ្នាអំពីរបៀបកាត់បន្ថយហានិភ័យ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានជួបជាមួយសមភាគីរុស្ស៊ីគឺលោក Sergey Lavrov នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ។ នេះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីទៅកាន់រដ្ឋធានីរុស្ស៊ីចាប់តាំងពីលោកស្រីចូលកាន់តំណែងបន្ទាប់ពីទស្សនកិច្ចនៅអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចប្រជុំនោះ លោកស្រី Baerbock បាននិយាយថា វាពិតជាលំបាកណាស់ក្នុងការវាយតម្លៃការដាក់ពង្រាយទាហានជាង១សែននាក់ របស់រុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែនថាជា "ការគំរាមកំហែង" ដោយជំរុញឱ្យទីក្រុងម៉ូស្គូបន្ធូរបន្ថយភាពតានតឹង។ លោក Lavrov ...