Day: January 24, 2022

គណៈប្រតិភូក្រុមតាលីបង់ចាប់ផ្តើមកិច្ចពិភាក្សានៅទីក្រុងOslo

គណៈប្រតិភូក្រុមតាលីបង់ចាប់ផ្តើមកិច្ចពិភាក្សានៅទីក្រុងOslo

គណៈប្រតិភូក្រុមតាលីបង់ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បានចាប់ផ្តើមកិច្ចពិភាក្សារយៈពេលបីថ្ងៃនៅទីក្រុង Oslo ជាមួយមន្ត្រីរដ្ឋាភិបាលលោកខាងលិច និងតំណាងអង្គការសង្គមស៊ីវិលអាហ្វហ្គានីស្ថាន។ កិច្ចប្រជុំបិទទ្វារនៅទីក្រុងOslo រដ្ឋធានីន័រវេស បានចាប់ផ្តើមនៅថ្ងៃអាទិត្យ ដែលនៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមតាលីបង់ សកម្មជនសិទ្ធិស្ត្រី និងអ្នកការពារសិទ្ធិមនុស្សមកពីអាហ្វហ្គានីស្ថាន និងពីជនភៀសខ្លួនអាហ្វហ្គានីស្ថាន។ កាសែត Al Jazeera ...

សហរដ្ឋអាមេរិកបញ្ជាឱ្យក្រុមគ្រួសារបុគ្គលិកស្ថានទូតចាកចេញពីប្រទេសអ៊ុយក្រែន

សហរដ្ឋអាមេរិកបញ្ជាឱ្យក្រុមគ្រួសារបុគ្គលិកស្ថានទូតចាកចេញពីប្រទេសអ៊ុយក្រែន

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាឱ្យសមាជិកគ្រួសារនៃបុគ្គលិកនៅស្ថានទូតអាមេរិកនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែនចាកចេញពីប្រទេស ដោយសារតែការព្រួយបារម្ភពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្នុងសេចក្ដីណែនាំមួយកាលពីល្ងាចថ្ងៃអាទិត្យ ក្រសួងនេះក៏កំពុងអនុញ្ញាតឱ្យបុគ្គលិកស្ថានទូតដែលមិនមានភារកិច្ចចាំបាច់ចាកចេញពីប្រទេសអ៊ុយក្រែនផងដែរ។ សេចក្ដីណែនាំរបស់ក្រសួងការបរទេសបានបញ្ជាក់ថា៖ “ដោយសារតែការបន្ដការគំរាមកំហែងនៃសកម្មភាពយោធារុស្ស៊ី ពលរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែនគួរតែពិចារណាចាកចេញឥឡូវនេះដោយប្រើជម្រើសដឹកជញ្ជូនពាណិជ្ជកម្ម ឬឯកជនផ្សេងទៀត”។ បច្ចុប្បន្ន ​រុស្ស៊ី​មាន​ទាហាន​ជាង​១០​ម៉ឺន​នាក់​ឈរជើង​ក្បែរ​ព្រំដែន​អ៊ុយក្រែន។ នៅក្នុងការហៅទូរស័ព្ទខ្លីមួយ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមិនបានបញ្ជាក់ពីហេតុផលណាមួយនៅពីក្រោយការណែនាំថ្មីឱ្យចាកចេញនេះឡើយ ប៉ុន្តែបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតលើការលើកឡើងរ​បស់លោកប្រធានាធិបតី ចូ បៃឌិន កាលពីសប្ដាហ៍មុនជុំវិញលទ្ធភាពនៃការឈ្លានពានរបស់រុស្ស៊ី ដែលអាចកើតឡើងនៅពេលណាមួយ។ ក្រសួងមិនបានបង្ហាញថាមានជនជាតិអាមេរិក ឬបុគ្គលិកស្ថានទូតប៉ុន្មាននាក់នៅអ៊ុយក្រែនទេ។ ...