យោធាប៊ូគីណាហ្វាសូធ្វើរដ្ឋប្រហារ ហើយឃុំខ្លួនលោក Kabore
អន្តរជាតិ៖មន្ត្រីយោធាមួយក្រុមបានធ្វើរដ្ឋប្រហារជាក់ស្តែងក្នុងប្រទេសអាហ្រ្វិកខាងលិច, Burkina Fasoខណៈដែលប្រធានាធិបតីលោក Roch Marc Christian Kabore ត្រូវបានឃុំខ្លួនដោយពួកយោធា។មេដឹកនាំនៃចលនាបះបោរបានបង្ហាញខ្លួននៅលើទូរទស្សន៍រដ្ឋកាលពីថ្ងៃចន្ទ។ ពួកគេបានប្រកាសថាពួកគេបានបណ្តេញប្រធានាធិបតី ព្យួររដ្ឋធម្មនុញ្ញ និងរំលាយសភាជាតិ។ មេដឹកនាំបានបញ្ជាក់ថា ពួកគេបានដណ្ដើមអំណាចដោយមិនមានអំពើហិង្សានោះទេ។ ពួកគេបានបន្ថែមថាលោក Kabore ពេលនេះកំពុងស្ថិតនៅកន្លែងដែលមានសុវត្ថិភាព។មន្ត្រីយោធាបាននិយាយថា សកម្មភាពរបស់ពួកគេមានភាពយុត្តិធម៌ ដោយសារតែរដ្ឋាភិបាលមិនអាចកម្ចាត់ក្រុមបះបោរអ៊ីស្លាមនៅក្នុងប្រទេសនេះ។ ពួកគេក៏បាននិយាយដែរថា ស្ថានភាពសន្តិសុខរបស់ប្រទេសកាន់តែអាក្រក់ទៅៗដោយបន្ថែមថា ...