Day: January 27, 2022

លោក បៃឌិន ត្រូវបានគេរំពឹងថានឹងឧទ្ទេសនាមស្ដ្រីស្បែកខ្មៅដំបូងឱ្យក្លាយជាសមាជិកចៅក្រមតុលាការកំពូល

សេតវិមានបាននិយាយថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន នឹងបន្ដគោរពការប្តេជ្ញាចិត្តរបស់លោកក្នុងការធ្វើឱ្យស្ត្រីជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកម្នាក់មានវត្តមានក្នុងចំណោមសមាជិកចៅក្រមតុលាការកំពូលទាំង ៩ រូប។ លោកស្រី​នឹងចូល​ជំនួស​កន្លែង​លោកចៅក្រម Stephen Breyer ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​និវត្តន៍​នៅ​ចុង​អាណត្តិ​ក្នុង​ខែ​មិថុនាខាងមុខ។ ប៉ុន្ដែ ផែនការចូលនិវត្តន៍របស់លោកចៅក្រមមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ការផ្លាស់ប្ដូរវត្តមានចៅក្រមថ្មីនឹងមិនប៉ះពាល់ដល់សម្លេងភាគច្រើននៃចៅក្រមអភិរក្សនិយមក្នុងតុលាការឡើយ។ តុលាការកំពូលដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិក ហើយជារឿយៗតែងតែបង្ហាញមុខកាត់សេចក្ដីលើករណីច្បាប់ដែលមានជម្លោះខ្លាំង វិវាទរវាងរដ្ឋនិងរដ្ឋាភិបាលសហព័ន្ធ និងការប្តឹងឧទ្ធរណ៍ចុងក្រោយ ដើម្បីពន្យារពេលការប្រហារជីវិតជាដើម។ចៅក្រមនីមួយៗក្នុងចំណោមចៅក្រមទាំងប្រាំបួនរូបបម្រើការងារពេញមួយជីវិត បន្ទាប់ពីត្រូវបានតែងតាំងដោយប្រធានាធិបតី និងអនុម័តដោយព្រឹទ្ធសភា។ ...