លោក បៃឌិន សន្យាបិទប្រព័ន្ធបង្ហូរប្រេង Nord Stream 2 ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បាននិយាយកាលពីថ្ងៃចន្ទថា បំពង់បង្ហូរប្រេង Nord Stream 2 នឹងត្រូវបញ្ឈប់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយសង្កត់ធ្ងន់លើការរួបរួមជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ស៊ុល នៅពេលដែលលោកខាងលិចប្រមូលផ្តុំគ្នាដើម្បីបញ្ចៀសសង្រ្គាមនៅអឺរ៉ុប។ នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានជាមួយមេដឹកនាំអាល្លឺម៉ង់ថ្មី លោក បៃឌិន ដែលជាគូប្រជែងដ៏យូរអង្វែងនៃគម្រោងបំពង់បង្ហូរប្រេងដែលមានអាយុកាលមួយទសវត្សរ៍ទៅកាន់ប្រទេសអាល្លឺម៉ង់ពីប្រទេសរុស្ស៊ី ...