ចិនសន្យាផ្ដល់ការគាំទ្រដល់ហុងកុង ខណៈការឆ្លងបានកើនឡើងដល់កំណត់ត្រាថ្មី
ការិយាល័យទទួលបន្ទុកត្រួតពិនិត្យបញ្ហាស្ថានភាពជំងឺកូវីដ-១៩នៅក្នុងទីក្រុងហុងកុងបាននិយាយថា ប្រទេសចិននឹងគាំទ្រយ៉ាងពេញទំហឹងចំពោះទីក្រុងហុងកុងជាមួយនឹងយុទ្ធសាស្ត្រ “កូវីដសូន្យ” ខណៈពេលដែលទីក្រុងនេះបានឈានដល់អត្រាឆ្លងប្រចាំដ៏ខ្ពស់បំផុតនៅថ្ងៃសុក្រនេះ។ ទីក្រុងហុងកុងនឹងរាយការណ៍ពីករណីឆ្លងថ្មីប្រចាំថ្ងៃយ៉ាងហោចណាស់ ១,៣២៥ នាក់នៅថ្ងៃសុក្រ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ TVB ដែលបានរាយការណ៍ថាជាកំណត់ត្រាថ្មី បន្ទាប់ពីការឆ្លងបានកើនឡើងទ្វេដងរហូតដល់ទៅ ១,១៦១ នាក់កាលពីថ្ងៃពុធ។ អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវ (HKMAO) ដែលស្ថិតនៅក្រោមក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលកណ្តាលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព ...