មេដឹកនាំបក្សប្រឆាំងរុស្ស៊ីប្រឈមមុខនឹងការកាត់ក្ដីម្ដងទៀត
ការកាត់ក្តីថ្មីមួយប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ីដែលកំពុងជាប់ពន្ធនាគារ លោក Alexei Navalny បានចាប់ផ្តើមនៅក្នុងពន្ធនាគារដែលមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុតនៅភាគខាងកើតនៃរដ្ឋធានីម៉ូស្គូ ជាកន្លែងលោកកំពុងជាប់ឃុំ។ លោក Navalny ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ។ លោកបានជាប់ឃុំអស់ពេលមួយឆ្នាំរួចមកហើយ បន្ទាប់ពីបានរួចជីវិតពីការវាយប្រហារដោយថ្នាំពុល ដែលលោកបានស្ដីបន្ទោសថា ជាស្នាដៃរបស់វិមានក្រឹមឡាំង។ បច្ចុប្បន្ន លោកកំពុងអនុវត្តទោសពីរឆ្នាំកន្លះ។ ការកាត់ក្តីចុងក្រោយនេះ អាចមើលឃើញថា ពេលវេលាជាប់ពន្ធនាគាររបស់លោកត្រូវបានបន្តរហូតដល់ជាងមួយទសវត្សរ៍។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ...