Day: February 24, 2022

ប្រមុខUNថ្កោលទោសការចាប់ខ្លួនកងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ CAR ដោយអំពាវនាវឱ្យមានការដោះលែងពួកគេ

ប្រមុខUNថ្កោលទោសការចាប់ខ្លួនកងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ CAR ដោយអំពាវនាវឱ្យមានការដោះលែងពួកគេ

អន្តរជាតិ៖អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃពុធបានថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនសមាជិកចំនួន 4 នាក់នៃបេសកកម្មរក្សាស្ថិរភាពចម្រុះរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ហើយបានអំពាវនាវឱ្យមានការដោះលែងពួកគេជាបន្ទាន់។កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានចាប់ខ្លួនដោយកងអាវុធហត្ថសាធារណៈរដ្ឋអាហ្រ្វិកកណ្តាល (CAR) នៅទីក្រុង Bangui កាលពីថ្ងៃចន្ទ ខណៈពេលដែលអមដំណើរមន្ត្រីយោធាជាន់ខ្ពស់នៃបេសកកម្ម។ អគ្គលេខាធិការបានសង្កត់ធ្ងន់ថា យោងតាមកិច្ចព្រមព្រៀងស្ថានភាពកងកម្លាំងឆ្នាំ2014 រវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនៃCAR ទាក់ទងនឹងបេសកកម្ម, សមាជិក MINUSCA ...

សហភាពអឺរ៉ុបនិយាយថា ខ្លួននឹងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារលើអ៊ុយក្រែន

សហភាពអឺរ៉ុបនិយាយថា ខ្លួននឹងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារលើអ៊ុយក្រែន

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបនឹងឱ្យក្រុងម៉ូស្គូទទួលខុសត្រូវចំពោះការវាយប្រហារយ៉ាង "អយុត្តិធម៌" លើអ៊ុយក្រែន។ លោកស្រីបានបង្ហោះសារនៅលើប្រព័ន្ធបណ្ដាញសង្គម Twitter ថា៖ “នៅក្នុងពេលវេលាដ៏តានតឹងនេះ យើងឈរជាមួយអ៊ុយក្រែននិង ស្ដ្រី បុរស និងកុមារស្លូតត្រង់ទាំងឡាយ ដែលនៅពេលនេះ ពួកគេប្រឈមមុខនឹងការវាយប្រហារនិងព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ”។ ...

ប៉ូលិស​ហៃទី​បើក​ការ​បាញ់​ប្រហារ​លើក្រុម​បាតុករ និងបានសម្លាប់អ្នក​កាសែត​ម្នាក់​

ប៉ូលិស​ហៃទី​បើក​ការ​បាញ់​ប្រហារ​លើក្រុម​បាតុករ និងបានសម្លាប់អ្នក​កាសែត​ម្នាក់​

ប៉ូលិសហៃទីកាលពីថ្ងៃពុធបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករ ដែលទាមទារប្រាក់ឈ្នួលខ្ពស់ ហើយហេតុការណ៍នេះបានសម្លាប់អ្នកកាសែតម្នាក់។ នេះបើយោងតាមសាក្សីនិងគ្រូពេទ្យនៅក្នុងប្រទេស ដែលបានបញ្ជាក់ប្រាប់កាសែតរ៉យទ័រ។ អ្នកកាសែតពីរនាក់ផ្សេងទៀតត្រូវបានបាញ់សម្លាប់នៅកន្លែងកើតហេតុក្នុងទីក្រុង Port-au-Prince ជាកន្លែងដែលប្រជាជនហៃទីរាប់រយនាក់បានប្រមូលផ្តុំគ្នា ដើម្បីទាមទារប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងការអនុម័តក្នុងសប្តាហ៍នេះ ដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Ariel Henry ។ ​សាក្សីនិង​ប្រធាន​សហជីព​ម្នាក់​បាន​និយាយ​ថា រថយន្ត​ប៉ូលិស​ដែល​ឆ្លងកាត់​បាន​បាញ់​ទៅ​លើហ្វូង​បាតុករ។ លោក Dominique St Eloi មេដឹកនាំសហជីពដែលមានវត្តមាននៅក្នុងបាតុកម្មបាននិយាយថា ...