Day: February 25, 2022

កោះតៃវ៉ាន់នឹងចូលដៃជាមួយប្រទេសប្រជាធិបតេយ្យដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី

កោះតៃវ៉ាន់នឹងចូលដៃជាមួយប្រទេសប្រជាធិបតេយ្យដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី

កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចូលរួមជាមួយបណ្តាប្រទេសប្រជាធិបតេយ្យ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន ដោយក្នុងនោះ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំជាងគេបំផុតរបស់ពិភពលោកឈ្មោះ TMSC បានបន្ថែមថា ខ្លួននឹងអនុលោមតាមច្បាប់គ្រប់គ្រងការនាំចេញ។ លោកនាយករដ្ឋមន្ត្រី Su Tseng-chang បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិដោយមិនបានផ្តល់ព័ត៌មានលម្អិតថា៖ “យើងថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើនៃការឈ្លានពានបែបនេះ ហើយនឹងចូលរួមជាមួយប្រទេសប្រជាធិបតេយ្យ ដើម្បីរួមគ្នាដាក់ទណ្ឌកម្ម”។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ លោកស្រី Wang Mei-hua ...