Day: March 9, 2022

Fitch Ratings ព្រមានថាលទ្ធភាពដែលរុស្ស៊ីមិនអាចទូទាត់មូលបត្របំណុលគឺ “កៀកហើយ”

Fitch Ratings ទីភ្នាក់ងារវាយតម្លៃឈានមុខគេមួយ បានព្រមានថា ប្រទេសរុស្ស៊ីទំនងជានឹងមិនអាចទូទាត់សងបំណុលរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ខណៈដែលទីភ្នាក់ងារនេះបានបន្ទាបតម្លៃមូលបត្របំណុលរបស់រុស្ស៊ីកាន់តែខ្លាំង។ Fitch Ratings បានកាត់បន្ថយការវាយតម្លៃរបស់ខ្លួនលើប្រទេសរុស្ស៊ីស្ទើតែដល់បាតតារាង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការទម្លាក់ចំណាត់ថ្នាក់ជុំវិញស្ថានភាពវិនិយោគ។ វា​ជា​ការ​វាយ​ប្រហារ​ចុង​ក្រោយ​បំផុតលើកិត្តិនាមរបស់ប្រទេសក្នុងការទទួលបានឥណទាន ​បន្ទាប់​ពី​ការ​លុកលុយ​​នៅ​អ៊ុយក្រែន។ ​ក្នុងសប្តាហ៍នេះ ទីក្រុងម៉ូស្គូបាននិយាយថា ការទូទាត់មូលបត្របំណុលរបស់ខ្លួនអាចនឹងរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្ម។ ទីភ្នាក់ងារ Fitch បានឱ្យដឹងថា៖ “ការដាក់ទណ្ឌកម្មបន្ថែមនិងសំណើដែលអាចប៉ះពាល់ដល់វិស័យពាណិជ្ជកម្មបានបង្កើនលទ្ធភាពក្នុងការឆ្លើយតបរបស់រុស្ស៊ីតាមរយៈការដាក់ចេញគោលនយោបាយ ដែលក្នុងនោះអាចរួមមានជម្រើសមិនបង់ប្រាក់ចំពោះកាតព្វកិច្ចបំណុលក្នុងដែនដីរបស់ខ្លួន”។ ...

ព័ត៌មានពេញនិយម

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...