កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណប ដើម្បីតាមដានសហរដ្ឋអាមេរិកនិងសត្រូវផ្សេងទៀត
កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើនក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីទទួលបានព័ត៌មានស្របតាមពេលវេលាជាក់ស្តែងអំពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ប្រទេសមហាអំណាចនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្ដីរបស់មេដឹកនាំប្រទេស លោក គីម ជុងអ៊ុន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ខណៈពេលកំពុងត្រួតពិនិត្យរដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើង លោក គីម បាននិយាយថា ផ្កាយរណបឈ្លបយកការណ៍យោធាជាច្រើននឹងត្រូវបាញ់បង្ហោះចូលក្នុងលំហអវកាស។ លោកបានកត់សម្គាល់ថា គោលបំណងនៃការអភិវឌ្ឍនិងប្រតិបត្តិការផ្កាយរណបឈ្លបយកការណ៍យោធា គឺដើម្បីផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើងនូវព័ត៌មានស្របតាមពេលវេលាជាក់ស្តែងស្តីពីសកម្មភាពយោធារបស់ចក្រពត្តិនិយមអាមេរិក និងកងកម្លាំងដ៏ច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ...