Day: April 6, 2022

អ្នកការទូតរុស្ស៊ីជាង ៣០០ នាក់ត្រូវបានបណ្តេញចេញពីប្រទេសចំនួន១៦ជុំវិញវិបត្តិនៅអ៊ុយក្រែន

អ្នកការទូតរុស្ស៊ីជាង ៣០០ នាក់ត្រូវបានបណ្តេញចេញពីប្រទេសចំនួន១៦ជុំវិញវិបត្តិនៅអ៊ុយក្រែន

ទីភ្នាក់ងារព័ត៌មានជប៉ុនNHKបានរាយការណ៍នៅថ្ងៃទី៦ខែមេសានេះថា យ៉ាងហោចណាស់មានប្រទេសចំនួន ១៦ បានប្រកាសបណ្តេញអ្នកការទូតរុស្ស៊ីចេញពីប្រទេសរបស់ពួកគេ ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកការទូតរុស្ស៊ីជាង ៣០០នាក់ ត្រូវបានបញ្ជាឱ្យចាកចេញគិតត្រឹមថ្ងៃពុធនេះ។ ប្រទេសអាល្លឺម៉ង់ បារាំង និងប្រទេសចំនួនប្រាំផ្សេងទៀតបានសម្រេចចិត្តបណ្តេញអ្នកការទូតរុស្សីសរុបជាង ១៤០ នាក់ បន្ទាប់ពីមានការលាតត្រដាងកាលពីថ្ងៃចន្ទអំពីអំពើឃោរឃៅដែលបានប្រព្រឹត្តនៅក្នុងទីក្រុង Bucha ភាគពាយព្យនៃរដ្ឋធានី គៀវប្រទេសអ៊ុយក្រែន ។ គិតត្រឹមម៉ោង២០និង០០នាទី(ម៉ោងសកល)ថ្ងៃអង្គារ អ្នកការទូតចំនួន ...

យើងថែរក្សាព្រៃបានមិនខ្វះអ្វីឡើយទៅតាមរដូវកាល

យើងថែរក្សាព្រៃបានមិនខ្វះអ្វីឡើយទៅតាមរដូវកាល

ប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប ភាគច្រើនពឹងអាស្រ័យលើផលអនុផលព្រៃឈើ ទៅតាមរដូវកាលនីមួយៗ ដោយចាប់ផ្តើមពីខែមីនានេះតទៅ ពួកគាត់កំពុងរីករាយនឹងការប្រមូលផ្លែឈើព្រៃ ដូចជា ផ្លែគុយ ភ្ញៀវ គូលេន និង សិរមាន់ លក់ជូនភ្ញៀវទេសចរជាតិ អន្តរជាតិដែលទៅលេងកម្សាន្ត ។ តាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា សព្វថ្ងៃនេះប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន មិនអាចប្រកបរបរធ្វើស្រែចម្ការបានឡើយ មានតែពឹងអាស្រ័យលើអនុផលព្រៃឈើ ...

សង្ស័យស្រវឹង បើករថយន្តលឿនដូចហោះជ្រុលទៅបុក ជញ្ជាំងការដ្ឋានក្រឡាប់ផ្ងារជើង

សង្ស័យស្រវឹង បើករថយន្តលឿនដូចហោះជ្រុលទៅបុក ជញ្ជាំងការដ្ឋានក្រឡាប់ផ្ងារជើង

ដោយ រតនា ភ្នំពេញ:រថយន្តព្រូសមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតបុកចូលការដ្ឋានដែលកំពុងសាងសង់មួយកន្លែងបណ្តាលអោយក្រឡាប់រងការខូចខាត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣នឹង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BE-4278 បើកបរតាមបណ្តោយផ្លូវជាតិលេខវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកចូលការដ្ឋានដែលកំពុងសាងសង់មួយកន្លែងបណ្តាលអោយក្រឡាប់រថយន្តរងការខូចខាតយ៉ាងដំណំចំណែកអ្នកបើកបររងរបួសបែកក្បាលត្រូវបានសន្តិសុខជួយទាញចេញពីក្នុងរថយន្តនិងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងរាយការណ៍ជូនសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ដើម្បីធ្វើការវាស់វែងស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានពេញនិយម