Day: April 8, 2022

អង្គការសហប្រជាជាតិ៖ជនស៊ីវិល1,563 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី

អង្គការសហប្រជាជាតិ៖ជនស៊ីវិល1,563 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី

អន្តរជាតិ៖ទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះមានជនស៊ីវិលយ៉ាងហោចណាស់ចំនួន 1,563 នាក់ រួមទាំងកុមារចំនួន130នាក់ផងដែរត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី24 ខែកុម្ភៈ។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR)បាននិយាយថាអ្នកស្លាប់1,076នាក់ ត្រូវបានរាយការណ៍នៅក្នុងតំបន់ដែលរួមមានទីក្រុង Kyiv, Kharkiv, Chernihiv និង Kherson។ ចំណែកឯអ្នកស្លាប់ 487នាក់ផ្សេងទៀត ត្រូវបានគេបញ្ជាក់នៅភាគខាងកើតនៃតំបន់Donetsk និង Luhansk ។ ...