អ៊ីរ៉ង់ប្តេជ្ញាបន្តកិច្ចចរចានុយក្លេអ៊ែររហូតដល់ផលប្រយោជន៍ជាតិត្រូវបានការពារទាំងស្រុង
អន្តរជាតិ៖ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានប្ដេជ្ញាកាលពីថ្ងៃអាទិត្យដើម្បីបន្តកិច្ចពិភាក្សាស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015ឡើងវិញ រហូតដល់ផលប្រយោជន៍ជាតិរបស់ខ្លួនត្រូវបានការពារទាំងស្រុងនិងទូលំទូលាយ។ការកត់សម្គាល់នេះត្រូវបានធ្វើឡើងដោយលោក Ali Bahadori-Jahromi អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងមតិដែលលើកឡើងថា សហរដ្ឋអាមេរិកទំនងនឹងទទួលយកការបរាជ័យនៃកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន។ លោក Bahadori-Jahromi បានកត់សម្គាល់ថា ការចរចានុយក្លេអ៊ែរគឺស្ថិតក្នុងចំណោមអាទិភាពកំពូលរបស់អ៊ីរ៉ង់។អ្នកនាំពាក្យរូបនេះបានសន្និដ្ឋានថា អ៊ីរ៉ង់នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌនៃយន្តការការទូតអន្តរជាតិ រហូតដល់ប្រទេសនេះការពារផលប្រយោជន៍សេដ្ឋកិច្ច និងសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន។ សូមរំលឹកថាកាលពីខែកក្កដាឆ្នាំ 2015 ...