អាជ្ញាធរខេត្តក្រចេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ចូលកាន់កាប់ដោយខុសច្បាប់ដីក្រុមហ៊ុនមួយកន្លែង
(ក្រចេះ)÷អាជ្ញាធរខេត្តក្រចេះ បានចេញសេចក្ដីជូនដំណឹងជាបន្ទាន់មួយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយចុះហត្តលេខាដោយលោក វ៉ា ថន អភិបាលខេត្តក្រចេះ ដោយជម្រាប់ជូនសាធារណជន មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ។ សេចក្ដីជូនដំណឹងរបស់សាលាខេត្តក្រចេះបានឲ្យដឹងថា កន្លងមកក្រុមការងារចម្រុះថ្នាក់ ខេត្ត ស្រុក ឃុំ រួមជាមួយក្រុមការងាររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចុះវាស់និងកាត់ចេញនូវផលប៉ះពាល់ដីស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋក្នុងទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចCHPB ក្នុងឃុំកំពងចាម ...