Day: May 18, 2022

អង្គការ WHO បង្ហាញក្តីបារម្ភ ខណៈមេរោគកូវីដចូលវាយលុកនៅកូរ៉េខាងជើង

អង្គការ WHO បង្ហាញក្តីបារម្ភ ខណៈមេរោគកូវីដចូលវាយលុកនៅកូរ៉េខាងជើង

អន្តរជាតិ៖អង្គការសុខភាពពិភពលោក(WHO)បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងជើង។ កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងជើងបានប្រកាសករណីដំបូងរបស់ខ្លួននៃមេរោគកូវីដ។ ទីក្រុងព្យុងយ៉ាងបាននិយាយនៅថ្ងៃពុធនេះថាមនុស្សជាង 1.71 លាននាក់នៅក្នុងប្រទេសនេះមានអាការៈគ្រុនក្តៅចាប់តាំងពីចុងខែមេសា។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ អគ្គនាយកអង្គការWHO លោក Tedros Adhanom Ghebreyesus បានចង្អុលបង្ហាញថា ប្រជាជនកូរ៉េខាងជើងមិនត្រូវបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩នោះទេ។ លោក​ក៏​បាន​និយាយ​ដែរ​ថា អ្នកជំងឺ​ជា​ច្រើន​នាក់ស្ថិតក្នុងស្ថានភាពមិននឹងន ដែល​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរនិង​ការ​ស្លាប់ខ្ពស់។ លោកTedros បាននិយាយថា WHO ...