Day: May 26, 2022

ឧត្តមសេនីយរុស្ស៊ីចូលនិវត្តន៍ រិះគន់រដ្ឋបាលលោកពូទីនចំពោះការឈ្លានពានអ៊ុយក្រែន

ឧត្តមសេនីយរុស្ស៊ីចូលនិវត្តន៍ រិះគន់រដ្ឋបាលលោកពូទីនចំពោះការឈ្លានពានអ៊ុយក្រែន

ឧត្តមសេនីយរុស្ស៊ីចូលនិវត្តន៍មួយរូបបានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន យ៉ាងចាស់ដៃដោយនិយាយថា ប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែនបាននិងកំពុងចាញ់ទាំងក្នុងសង្គ្រាមយុទ្ធសាស្ត្រ និងព័ត៌មាន ហើយបង្កឱ្យមានភាពឯកោជាប្រវត្តិសាស្ត្ររបស់ប្រទេស។វរសេនីយ៍ឯកចូលនិវត្តន៍លោកឧត្តមសេនីយ៍Leonid Ivashov បាននិយាយនៅក្នុងបទសម្ភាសន៍តាមអ៊ីនធឺណែតជាមួយគ្រឹស្ថានបោះពុម្ពផ្សាយមួយកាលពីដើមខែនេះថា ការគណនាខុសដ៏ធំមួយត្រូវបានធ្វើឡើងនៅក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ ដែលជាក់ស្តែងបានជាប់គាំង។ លោក Ivashov ក៏បាននិយាយដែរថា រុស្ស៊ីបានចាញ់ក្នុងន័យភូមិសាស្ត្រនយោបាយរួចហើយ ហើយក៏ត្រូវបានចាញ់នៅក្នុងសង្គ្រាមព័ត៌មាននិងចិត្តសាស្រ្តផងដែរ។ លោកបានបន្តរិះគន់រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ដោយកត់សម្គាល់ថាសាលាយោធានិងការបណ្តុះបណ្តាលតែងតែណែនាំកុំឱ្យមើលស្រាលសត្រូវ ...

គម្រោងកែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក)នៅខេត្តសៀមរាប

គម្រោងកែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក)នៅខេត្តសៀមរាប

ធ្វើជីកសិកម្ម ជីមមោគ បានចាប់ផ្តើមដំណើរការជាផ្លូវការសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថាAIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស¬ហៅកាត់ថាSIAAP ទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌីហៅកាត់ថាASEN បានរួមគ្នាអនុវត្តនូវ គម្រោងផលិតជីសរីរាង្គក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងមានចំនួន១លាន៧០០ពាន់អឺរ៉ូដោយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោងលោក ប្រាក់ សោភ័ណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រីArianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) នៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២ បានអញ្ជើញបើកការដ្ឋានដំណើរការជាផ្លូវការ គម្រោងផលិតជីសរីរាង្គនេះ ...

សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ៣០ គីឡូក្រាម

សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ៣០ គីឡូក្រាម

អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ ...

ព័ត៌មានពេញនិយម