មេដឹកនាំជប៉ុន-បារាំងព្រមព្រៀងសហការគ្នាដើម្បីជួយប្រទេសនានាដែលកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារនិងថាមពល
អន្តរជាតិ៖នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio និងប្រធានាធិបតីបារាំង Emmanuel Macron បានព្រមព្រៀងធ្វើការរួមគ្នាដើម្បីជួយប្រទេសដែលកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារនិងថាមពល។មេដឹកនាំទាំងពីរខាងលើបានជួបពិភាក្សាគ្នាតាមទូរស័ព្ទប្រហែល ២០ នាទីកាលពីថ្ងៃពុធ។ នាយករដ្ឋមន្រ្តីជប៉ុនលោកKishida បានអំពាវនាវឱ្យបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធដើម្បីដោះស្រាយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដូចជាបង្កើតតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ។ លោកថា គោលបំណងគឺដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើនីតិរដ្ឋ។ជាការឆ្លើយតប លោក Macron បាននិយាយថា លោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខជាតិ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា ប្រទេសពួកគេគួរតែធ្វើការរួមគ្នា ...