Day: June 9, 2022

បញ្ជូនខ្លួនជនសង្ស័យ៤នាក់ទៅសាលាដំបូងខេត្តក្រចេះពាក់ពន្ឋ័ករណីជួញដូរគ្រឿងញៀនខុសច្បាប់

បញ្ជូនខ្លួនជនសង្ស័យ៤នាក់ទៅសាលាដំបូងខេត្តក្រចេះពាក់ពន្ឋ័ករណីជួញដូរគ្រឿងញៀនខុសច្បាប់

ក្រចេះ: មន្ត្រីនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ទៅសាលាដំបូងខេត្តក្រចេះនៅរសៀលថ្ងៃទី9 ខែមិថុនាឆ្នាំ២០២២នេះពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។ លោក ស៊ាង សុភ័ក្រ នាយ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ គឺត្រូវបានមន្ត្រីនគរបាលនៃអធិការដ្ថាននគរបាលក្រុងក្រចះសហការជាមួយនឹងការិយា ល័យប្រឆាំងបទល្មើសគ្រឿង ញៀនធ្វើការចាប់ឃាត់ខ្លួនបានម្នាក់នៅបន្ទប់សណ្ឋាគារហ៊ួប៊ុន្នី និង៣នាក់ផ្សេងទៀតនៅក្នុងលំនៅឋានមួយកន្លែងស្ថិតនៅក្នុងភូមិកាប៉ូ សង្កាត់អូឫស្សី ក្រុងក្រចេះ ។ជាមួយនឹងប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤ នាក់ខាងលើនោះសមត្ថកិច្ចត្រូវបានរឹបអូសបានវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមពណ៌សរ១១កញ្ចប់ថង់សម្រាប់ច្រករំលែកគ្រឿង ញៀនមួយចំនួន ...

រដ្ឋបាលខេត្តសៀមរាបចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ភីហ្វាយស័រ ដូសទី៥ជូនដល់មន្ត្រីរាជការ និង កម្លាំងប្រដាប់អាវុធ

រដ្ឋបាលខេត្តសៀមរាបចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ភីហ្វាយស័រ ដូសទី៥ជូនដល់មន្ត្រីរាជការ និង កម្លាំងប្រដាប់អាវុធ

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ សម្តេចបានស្វែងរកនូវវ៉ាក់សាំងប្រឆាំង ជម្ងឺកូវិដ១៩ ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង ជនបរទេសនៅកម្ពុជា ចាប់ពីដូសមូលដ្ឋាន ដល់ដូសជម្រុញ ដោយឥតគិតថ្លៃ និង មិនប្រកាន់គណបក្សនយោបាយនោះឡើយ ...

ព័ត៌មានពេញនិយម