Day: June 20, 2022

Neymar ថាខ្លួននឹងចូលនិវត្តន៍ពីជម្រើសជាតិឆាប់ៗនេះ

Neymar ថាខ្លួននឹងចូលនិវត្តន៍ពីជម្រើសជាតិឆាប់ៗនេះ

ខ្សែប្រយុទ្ធ Real Madridកីឡាករ Rodrygo បានបង្ហើបថាខ្សែប្រយុទ្ធ Neymar Jr. បានប្រាប់ខ្លួនថារូបគេនឹងចូលនិវត្តន៍ពីជម្រើសជាតិឆាប់ៗនេះ ដោយ Neymar ចង់ឲ្យអាវលេខ១០នេះទៅគេបន្ត។ តារាឆ្នើមNeymar ត្រូវបានគេស្គាល់ថាជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេលំដាប់លេខ២នៅជម្រើសជាតិប្រេស៊ីល ហើយព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតាឆ្នាំ២០២២ នេះអាចជាឱកាសដែលគេបង្ហាញខ្លួននៅជម្រើសជាតិជាលើកចុងក្រោយ។ ចំពោះ អាវលេខ១០នៅជម្រើសជាតិ ប្រេស៊ីល នេះគឺធ្លាប់ពាក់ដោយខ្សែប្រយុទ្ធល្បីៗដូចជា Pele, ...

បុរសម្នាក់សង្ស័យស្រវឹងស្រា បេីករថយន្ត Ford Ranger ជ្រុលធ្លាក់ចូលទឹកប្រឡាយលូទឹកស្អុយ

បុរសម្នាក់សង្ស័យស្រវឹងស្រា បេីករថយន្ត Ford Ranger ជ្រុលធ្លាក់ចូលទឹកប្រឡាយលូទឹកស្អុយ

ភ្នំពេញ÷បុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀត បើករថយន្ត Ford Ranger ចេញពីការាសសាំងមិនប្រយ័ត្នបណ្ដាលឱ្យធ្លាក់ចូលក្នុងប្រឡាយលូទឹកស្អុយ រងការខូចខាត តែសំណាងល្អមិនបង្កឱ្យមានអ្នករបួស។ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខការាស សាំង យីហោ PAPA តាមបណ្ដោយផ្លូវប្រឡាយលូទួលពង្រ ស្ថិតក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ...

កំលាំងអាវុធហត្ថ សហកាជាមួយកំលាំងជំនាញនិងមន្ត្រីមូលដ្ឋានចុះស្រាវជ្រាវរុករកឃើញទីតាំងឈើសន្និធិចំនួន៧២ដុំ ស្មើនឹង ១១,០៣៣ម៉ែត្រត្រីគុណនៅចំណុចភូមិពើក  ស្រុកជ័យសែន

កំលាំងអាវុធហត្ថ សហកាជាមួយកំលាំងជំនាញនិងមន្ត្រីមូលដ្ឋានចុះស្រាវជ្រាវរុករកឃើញទីតាំងឈើសន្និធិចំនួន៧២ដុំ ស្មើនឹង ១១,០៣៣ម៉ែត្រត្រីគុណនៅចំណុចភូមិពើក ស្រុកជ័យសែន

ព្រះវិហារ ៖ ស្ទើរជារាងរាល់យប់ដែលក្រុមឈ្មួញបានទៅទទួលទិញឈើពីប្រជាពលរដ្ឋរួចដឹកតាមរថយន្ដកែច្នៃ សាំយ៉ុង រថយន្ដកូរ៉េ ជាច្រើនរូបភាព ដែលក្រុមប្រជាពលរដ្ឋបាននាំគ្នាចូលទៅអាក្នុងព្រៃការពារអភិរក្សព្រៃឡង់ រួចដឹកជញ្ជូនឈើតាមគោយន្ដកន្ត្រៃយកមកទុកតាមព្រៃ ខ្លះទៀតយកមកដាក់ពង្រាយតាមផ្ទះ ដើម្បីបំភ័ណ្ឌភ្នែកសមត្ថកិច្ច រឺជាវប្បធម៌សម្ដែងបែបឆាកល្ខោនគ្មានរោង ។ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨:៣០នាទីព្រឹកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន ...

សម្តេចតេជោ ហ៊ុន សែន:  ប្រែក្លាយខ្សែបន្ទាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

សម្តេចតេជោ ហ៊ុន សែន: ប្រែក្លាយខ្សែបន្ទាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

(ខេត្តកំពង់ធំ): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងថា ប្រែក្លាយខ្សែបន្ទាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ ការអភិវឌ្ឍ និងប្រែក្លាយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍន៍ និងមានទីផ្សារ ។ ប្រសាសន៍សំណេះសំណាលដ៏មានអត្ថន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ...

ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋ១៤ខ្នងនៅក្រុងប៉ោយប៉ែត ពេលនេះកម្លាំងនគរបាលក្រុងកំពុងចូលរួមជួសជុលឡើងវិញ

ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋ១៤ខ្នងនៅក្រុងប៉ោយប៉ែត ពេលនេះកម្លាំងនគរបាលក្រុងកំពុងចូលរួមជួសជុលឡើងវិញ

បន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបានរងការខូចខាតស្រាលធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ ពេលនេះកម្លាំងសមត្ថកិច្ចចំរុះកំពុងបើកប្រតិបត្តិការជួយសង្គ្រោះនិងជួសជុលឡើងវិញ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានយើងថានៅរសៀលថ្ងៃនេះក្នុងភូមិសាស្ត្រសង្កាត់និមិត្តក្រុងប៉ោយប៉ែតបានទទួលទឹកភ្លៀងមួយមេយ៉ាងធំដែលលាយឡំជាមួយខ្យល់កន្ត្រាក់ហើយបានធ្វើឱ្យផ្ទះពលរដ្ឋ១៤ខ្នងរងនូវការខូចខាតដោយក្នុងនោះមាន៤ខ្នងបានរងការខូចខាតធ្ងន់ធ្ងរ។ដោយមើលឃើញពីទំហំខូចខាតកម្លាំងនគរបាលបានចូលរួមជាមួយរដ្ឋបាលក្រុងជួយអន្តរាគមន៍សង្គ្រោះនិងជួសជុលផ្ទះជូនពលរដ្ឋឡើងវិញ។ ជុំវិញការដឹកនាំអន្តរាគមន៍សង្គ្រោះនិងជួសជុលនេះលោក ហឿន វិរៈ អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថាហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ ថ្វីត្បិតមានលក្ខណះកាចសាហាវបន្តិចមែន ប៉ុន្តែមិនបានបង្កឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះទេ ហើយផ្ទះបងប្អូនដែលរងគ្រោះកម្លាំងសមត្ថកិច្ចចំរុះបាននិងកំពុងជួសជុលជិតរួចរាល់ហើយដែរ។

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនស្ត្រីមេក្លោងជួញដូរគ្រឿងញៀន២នាក់ទៅតុលាការ ក្រោយរកឃើញវត្ថុតាងគ្រឿងញៀនច្រើនថង់

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនស្ត្រីមេក្លោងជួញដូរគ្រឿងញៀន២នាក់ទៅតុលាការ ក្រោយរកឃើញវត្ថុតាងគ្រឿងញៀនច្រើនថង់

បន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនស្ត្រីពីរនាក់ទៅតុលាការនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ បន្ទាប់ពីរកឃើញគ្រឿងញៀនច្រើនកញ្ចប់លាក់ទុកដើម្បីចែកចាយនិងជួញដូរដោយខុសច្បាប់។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានយើងថា កម្លាំងអាវុធហត្ថក្រុងតែងតែធ្វើការល្បាតការពារសន្តិសុខនៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណជារៀងយប់។នៅយប់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២ម៉ោងប្រមាណជា២០និង៣០នាទីយប់កម្លាំងល្បាតបានប្រទះឃើញស្ត្រីម្នាក់បានដើរម្នាក់ឯងមកអង្គុយនៅទីងងឹតចំណុចខាងកើតសួនមានជ័យ(វេទិការខេត្ត) ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយមានកាយវិកាដូចជារងចាំនរណាម្នាក់និងភិតភ័យ។ដោយមានសង្ស័យ កម្លាំងល្បាតរបស់អាវុធហត្ថក៏សម្រេចសាកសួរ ពេលនោះស្ត្រីសង្ស័យក៏បានក្រវាត់កញ្ចប់ថ្នាំញៀនមួយកញ្ចប់ចោលបំរុងរត់គេចតែត្រូវសមត្ថកិច្ចឃាត់ខ្លួនជាប់បញ្ជូនមកសាកសួរនៅទីបញ្ជាមូលដ្ឋានក្រុង។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថាស្រ្តី ដែលឃាត់ខ្លួនបានជាមួយនឹងគ្រឿងញៀន០១កូនថង់កិបនោះ￸មានឈ្មោះ￸ ...

មនុស្ស២នាក់បានស្លាប់និងម្នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការដោយគ្រោះធម្មជាតិរន្ទះបាញ់

មនុស្ស២នាក់បានស្លាប់និងម្នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការដោយគ្រោះធម្មជាតិរន្ទះបាញ់

ខេត្តកំពង់ឆ្នាំង: នៅរសៀលថ្ងៃទី១៩មិថុនា២០២២ម្សិលមិញនេះមនុស្ស២នាក់បានស្លាប់និងម្នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការដោយគ្រោះធម្មជាតិរន្ទះបាញ់៣កន្កែងនៅនៅក្នុងស្រុក២គឺស្រុកទឹកផុសនិងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ អធិការនគរបាលស្រុកទឹកផុសលោកវរសេនីយ៍ឯក ខែមវិបុល បានឲ្យដឹងនៅថ្ងៃទី២០មិថុនា២០២២នេះថាជនរងគ្រោះដោយសាររន្ទះបាញ់មានឈ្មោះ ខ្វែកសុខ ភេទប្រុសអាយុ២៤ឆ្នាំរស់នៅក្នុងភូមិចំបក់ប្រសាទឃុំក្រាំងស្គៀស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។អធិការនគរបាលស្រុកទឹកផុសបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅស្រែជាមួយបងប្អូន ៤ទៅ៥នាក់លុះទៅដល់ស្រែស្រាប់តែមេឃធ្លាក់ភ្លៀងលាយឡំនឹងខ្យល់ផងនោះជនរងគ្រោះបានរត់យកទូរសព្ទមកដាក់ទុកនៅក្នុងកែបម៉ូតូហើយក៏ត្រូវរន្ទះបាញ់បណ្ដាលឲ្យស្លាប់តែម្តង ។ អធិការនគរបាលស្រុករលារប្អៀលោកវរៈសេនីយ៌ឯក.ទឹមមចន្ធី.ក៏បានឲ្យដឹងនៅថ្ងៃនេះផងដែរថាជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់មានឈ្មោះ ស្មានយ៉េប.ភេទប្រុសអាយុ២៦ឆ្នាំរសនៅក្នុងភូមិអូតានេសឃុំរលាប្អៀរជនជាតិខ្មែរឥស្លាម ។អធិការនគរបាលស្រុករលាប្អៀរបន្ថែមទៀតថានៅមុនពេលកើតហេតុបានចេញទៅឃ្វាលគោនៅវាលស្រែគ្រាដែលមេឃកុំពង់ធ្លាក់ភ្លៀងហើយក៍ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់ ។ក្រោយពេលកើតហេតុសាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានបងប្អូនសាច់ញាតិនាំយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកស្ត្រីចំណាស់ម្នាក់ផ្សេងទៀតឈ្មោះ សូយឺន ភេទស្រីអាយុ ៧៦ឆ្នាំរសនៅក្នុងភូមិព្រៃមូល ...

ជនជាតិបរទេសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលល្បឿនទៅបុកក្បាលនាគរបាំងថ្មពូកចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត

ជនជាតិបរទេសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលល្បឿនទៅបុកក្បាលនាគរបាំងថ្មពូកចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត

ដោយ រតនា ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ បើករថយន្តមួយគ្រឿងបុកនឹងក្បាលនាគរបាំងថ្មពូកចែកទ្រូងផ្លូវបណ្ដាលឲ្យ រង ការ ខូចខាតតែមិនបណ្តាលឲ្យនរណាម្នាក់មានរបួសឡើយ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ យ ប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុ ត្រង់ចំណុចស្ទុបគីរីរម្យ ក្នុងសង្កាត់វាលវង់ ...

គ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូស្លាប់ពីរនាក់របួស១៦នាក់

គ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូស្លាប់ពីរនាក់របួស១៦នាក់

ខេត្តបាត់ដំបង! ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកអ្នកដំណើរបុកជាមួយម៉ូតូយ៉ាងពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់បានស្លាប់ភ្លាមៗ និង ១៦នាក់ ផ្សេងទៀតរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង ១៣ និង០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តប្រភេទទេសចរ12កៅអីពណ៌សមួយគ្រឿងម៉ាក TURBO ROSA ...

ព័ត៌មានពេញនិយម