ផ្ទៃដីចំការមីន២៥ហិកតាក្នុងឃុំប៉ោយចារត្រូវបានស៊ីម៉ាក់បោសសំអាតសម្រេចបាន៨២%តាមអនុសាសន៍សម្តេចតេជោហ៊ុន សែន
បន្ទាយមានជ័យ៖ គិកត្រឹមថ្ងៃទី២០កក្កដា២០២២នេះស៊ីម៉ាក់បានបោសសំអាតគ្រាប់មីនសម្រេចបាន៨២%ហើយលើផ្ទៃដី២៥ហិកតានៅឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យទៅតាមផែនការណែនាំរបស់ឯកឧត្តម ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ ដែលបានកំណត់រយះពេលមួយខែក្នុងការបោសសំអាតគ្រាប់មីនអោយអស់។ នេះបើតាមលោកចាន់ ដារ៉ុម អនុប្រធានកងឯកភាពកំចាត់មីនទទួលបន្ទុកប្រតិបត្តិការនៅទីវាលនៃតំបន់ប៉ោយចារ ។ សូមបញ្ជក់ថាបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បញ្ជាអោយដោះមីនអោយអស់ហើយប្រកាសថាជាតំបន់គ្មានគ្រាប់មីននៅចុងឆ្នាំនេះ២០២២សម្រាបឃុំប៉ោយចារស្រុកភ្នំស្រុកត្រូវធ្វើឱ្យបានទោះក្នុងតម្លៃណាក៏ដោយកាលពីថ្ងៃទី១កក្កដា២០២២ក្នុងក្នុងឧកាសដែលសម្តេចអញ្ចើញប្រលេងកូនត្រីក្នុងទិវាមច្ឆាជាតិនៅស្រុកភ្នំស្រុករហូតដល់ថ្ងៃទី៤កក្កដា២០២២ឯកឧត្តម ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនសុីម៉ាក់បានអញ្ចើញជួបសំណោះសំណាលជាមួយកម្លាំងប្រតិបត្តិការរបស់កងឯកភាពកំចាត់មីនទី១ទិសបន្ទាយមានជ័យនិងបើកការដ្ឋានបោសសំអាតមីននៅវត្តកូនខ្លែងឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យដោយប្រកាសបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមអោយអស់ក្នុងរយះពេលមួយខែ។ ផ្ទៃដីដែលត្រូវបោសសំអាតមីនិងយុទ្ធភ័ណមិនទាន់ផ្ទុះនៅឃុំប៉ោយចារគឺមានចំការមីន៨ស្មើរ២៥ហិកតាប្រើប្រាសកម្លាំងស៊ីម៉ាក់ចែកជាពីរក្រុម។ ដូចអ្វីដែលគ្រោងទុកចាប់ពីបើការបោសសំអាតមីនពីថ្ងៃទី៤កក្កដា២០២២ដល់ថ្ងៃទី២០កក្កដា២០២២នេះស៊ីម៉ាក់បានបោសសំអាតមីនបានដល់ទៅ៨២%ស្មើ២០ហិកតានៅសល់តែ៥ហិកតាទៀតទេដែលស៊ីម៉ាក់កំពុងបន្តដោះអោយហើយតាមផែនការ។