Day: July 21, 2022

រយះពេល៣ថ្ងៃភ្លៀងនៅតែបន្តធ្លាក់នៅផ្នែកខាងលើជាប់គ្នារាល់ថ្ងៃធ្វើឱ្យស្ថានភាពទឹកហូរធ្លាក់មកបណ្តាលអោយទំនប់ស្ទាក់ទឹកនិងផ្លូវនៅស្រុកទឹកផុសរងផលប៉ះពាល់

រយះពេល៣ថ្ងៃភ្លៀងនៅតែបន្តធ្លាក់នៅផ្នែកខាងលើជាប់គ្នារាល់ថ្ងៃធ្វើឱ្យស្ថានភាពទឹកហូរធ្លាក់មកបណ្តាលអោយទំនប់ស្ទាក់ទឹកនិងផ្លូវនៅស្រុកទឹកផុសរងផលប៉ះពាល់

ខេត្តកំពង់ឆ្នាំង : រយ:ពេល៣ថ្ងៃរហូតដល់ថ្ងៃទី២២កក្កដា២០២២ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ចុះនៅផ្នែកខាងលើនិងគ្របដណ្តប់គ្រប់ទីកន្លែងទឹកស្ទឹង.បឹង.អូតូចធំ.វាលស្រែពោពាសទៅដោយទឹកក្នុងខេត្តកំពង់ឆ្នាំងនៅពេលថ្ងៃភ្លៀងបានធ្លាក់នៅពេលថ្ងៃនិងពេលយប់ដែលធ្វើអោយជំនន់ទឹកភ្លៀងជនធ្លាក់មកផ្នែកខាងក្រោមៗខណះទ្វាទឹកមូយចំនួននៅចំណុចខាងលើៗត្រូវបានបើកដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងកុំអោយបាក់ទំនប់.បាក់ផ្លូវ.និងផ្ទះអ្នកស្រុកនៅផ្នែកស្រុកខាងលើៗ ។ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោក.ដោកប៊ុនថុន.បានឲ្យដឹងនៅរសៀលថ្ងៃទី២២ កក្កដា ២០២២នេះថាស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយជលសាស្ត្រផ្សារក្រោមមានកម្ពស់៥.៤៥ម៉ែត្រ បើធៀបនឹងថ្ងៃទី១៥ កក្កដា ២០២១ ទឹកទន្លេមានកម្ពស់៣.៩០ម៉ែត្រ ដោយឡែកស្ថានភាពទឹកភ្លៀងធ្លាក់មាន៨ស្រុកមានកម្រិត៦៨.៨មីលីម៉ែត្រនៅស្រុកជលគីរី។ អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម.ស៊ុនសុវណ្ណារិទ្ធ.ក៍ដូចជាប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោកដោកប៊ុនថុនតែងតែបានធ្វើការអំពាវនាវហើយអំពាវនាវទៀតដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយដោយធម្មជាតិមានភ្លៀង ផ្គរ.ខ្យល់កន្ត្រាក់.ក្នុងនោះបងប្អូនប្រជាពលរដ្ឋរសនៅនិងធ្វើដំណើរទៅមកតាមដងទន្លេក៍ដីចជាផ្លូវគោកសូមមានការប្រុងប្រយត្ន័ូដូចគ្នាហើយត្រូវរូតរះវិលត្រឡប់ចូលផ្ទះអោយបានទាន់ពេលវេលាដើម្បីជៀសផុតពីគ្រោះធម្មជាតិកើតឡើងផ្សេងៗដែលអាចធ្វើឲ្យបងប្អូនជួបប្រទះនូវបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុផងដែរ ។ បើយោងតាមរបាយការណ៍គ្រោះមហន្តរាយខេត្តកំពង់ឆ្នាំងដែលយើងទទួលបាននៅថ្ងៃទី២២កក្កដា២០២២បញ្ជាក់ឲ្យដឹងថានៅក្នុងខែកក្កដា២០២២ នេះកើតមានគ្រោះថ្នាក់ដោយធម្មជាតិដែលបណ្តាលអោយរងការខូចខាតផ្ទះប្រជាពលរដ្ឋមួយខ្នង.ងាប់ក្របីពីរក្បាល.និងមនុស្សម្នាក់បានលង់ទឹកស្លាប់ហើយបណ្ដាលអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ.ទំនប់ .មួយចំនួននៅក្នុងឃុំជៀបស្រុកទឹកផុសខេត្តកំពង់ឆ្នាំង៕

De Jong បដិសេធមិនចូលរួមជាមួយ Man Utd ទោះបីជាមានការយល់ព្រមពីBarcelona ក៏ដោយ

De Jong បដិសេធមិនចូលរួមជាមួយ Man Utd ទោះបីជាមានការយល់ព្រមពីBarcelona ក៏ដោយ

ខ្សែបម្រើសញ្ជាតិហុល្លង់ Frankie de Jong នៅតែរក្សាជំហររបស់ខ្លួនមិនទៅលេងនៅ Old Trafford នោះទេ ដោយរូបគេចង់បន្ដនៅ Barcelonaឬគ្មានជម្រើសអាចទៅក្លិបចាស់វិញ។ ថ្មីៗកន្លងមកនេះក្រុម Man Utd បានផ្ដល់តម្លៃខ្លួន៧១លានផោនឱ្យទៅក្រុម Barcelona ដើម្បីទិញយក De Jong មករួមក្រុម។ យ៉ាងណាក៏ដោយសាមីខ្លួនវិញនៅតែមិនចង់ទៅចូលរួមជាមួយក្រុមManUtd ...

ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្ត​បណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្ត​បណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ដោយ រតនា ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យនិងយុវជនម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តតូយូតាព្រូសចំពាក់កណ្តាលទ្វារចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលអោយដួលបោកក្បាលនៅនិងថ្នល់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣កែងនិងផ្លូវ៣៥០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។សពជនរងគ្រោះ មានឈ្មោះយ៉ែមផាត ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិតាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនកើតហេតុគាត់បាន ឃើញបុរសម្នាក់រួមដំណើរជាមួយនិងមនុស្ស៥នាក់ទៀតមានស្រីនិងប្រុសបានបើករថយន្តម៉ាកតូយូតាព្រូសពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ...

ព័ត៌មានពេញនិយម