Day: August 11, 2022

លោកអូស្ទីន៖អាមេរិកនឹងបញ្ជូនទ័ពបន្ថែមទៅតំបន់បាល់ទិក ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី បើចាំបាច់

លោកអូស្ទីន៖អាមេរិកនឹងបញ្ជូនទ័ពបន្ថែមទៅតំបន់បាល់ទិក ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី បើចាំបាច់

មន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនទាហានបន្ថែមទៀតទៅកាន់ប្រទេសបាល់ទិក ប្រសិនបើចាំបាច់ដើម្បីការពារតំបន់នេះប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមានដោយរុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីឡាតវី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន(Lloyd Austin) ក៏បានពន្យល់ដែរថា ក្រុងវ៉ាស៊ីនតោននឹងធ្វើសមយុទ្ធយោធាបន្ថែមទៀតជាមួយប្រទេសឡាតវី លីទុយអានី និងអេស្តូនី។ លោកAustin ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសឡាតវី គឺជារដ្ឋមន្រ្តីការពារជាតិដំបូងគេរបស់អាមេរិកដែលមកទស្សនកិច្ចប្រទេសនេះក្នុងរយៈពេលជិតបីទសវត្សរ៍។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានបញ្ជាក់ម្តងទៀតថា សហរដ្ឋអាមេរិកប្តេជ្ញាជួយប្រទេសនានាក្នុងតំបន់ដើម្បីមានសម្ថភាពការពារខ្លួន៕

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដកហូតថ្នាំញៀនជាង ១០០០ក្រាម

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដកហូតថ្នាំញៀនជាង ១០០០ក្រាម

ខេត្តបាត់ដំបង! ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានចុះប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងបទល្មើសជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលា ម៉ោង១៦និង៣០នាទី នៅថ្ងៃទី០៩ ខែ សីហា ឆ្នាំ ២០២២ នៅចំណុចភូមិអូរចម្លងលើ ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន! ០១-ឈ្មោះ ...

នារីជនជាតិបរទេសម្នាក់ធ្លាក់ពីលើអាគាព្រីនស៍ផ្លាហ្សាស្លាប់

នារីជនជាតិបរទេសម្នាក់ធ្លាក់ពីលើអាគាព្រីនស៍ផ្លាហ្សាស្លាប់

ដោយ រតនា ភ្នំពេញ៖ នារីជាជនជាតិបរទេសម្នាក់ពុំមាននណាដឹងថាមានរឿងអ្វីនោះទេបានធ្លាក់ពីលើអាគារព្រីនស៍ផ្លាហ្សាកំពស់ជាច្រើនជាន់ទើជាប់ត្រឹមជាន់ទី៥Bបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ។ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបាបប្រាប់អោយដឹងថានៅមុនកើតហេតុគេបានឃើញនារីរងគ្រោះជាជនបរទេសម្នាក់បានឈរ និយាយជាមួយនិងបុរសជនបទេសម្នាក់ទៀតនៅមុខបន្ទប់កើតហេតុខាងលើ មួយសន្ទុះក្រោយមកពុំដឹងថាមានរឿងទាស់សំដីគ្នាឬក៏មូលហេតុអ្វីអោយពិតប្រាកដនោះទេស្រាប់តែឃើញនារីរងគ្រោះបានធ្លាក់ចុះមកក្រោម ភ្លាមនោះដែរក៏បុរសជនបរទេសព្យាយាមឈោងដៃទៅជួយតែជួយពុំបាន ក៏ធ្លាក់នារីរងគ្រោះមកក្រោមទើជាប់និងជាន់ទី៥Bផ្កាប់មុខចុះទៅក្រោមបណ្តាលអោយបាត់បង់ជីវិតតែម្តងទៅ ហើយភ្លាមនោះដែរក៏មានការឆោឡោពីសន្តិសុខមើលការខុសត្រូវនៅក្នុងមជ្ឈមណ្ឌលអាគារព្រីនស៍ផ្លាហ្សានិងប្រជាពលរដ្ឋជិតខាងបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យទីតាំងកើតហេតុ។ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏យកខ្សែហ៊ុព័ទ្ធទីតាំងសព និងទំនាក់ទំនងទៅផ្នែកជំនាញចក្ខុកោសលវិច្ឆ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យទៅលើសពរបស់នារីរងគ្រោះតើស្លាប់ដោយសារអ្វីឲ្យពិតប្រាកដ។ បច្ចុប្បន្នសពសមត្ថកិច្ចជំនាញកំពុងតែពិនិត្យនិងស្រាវជ្តាវបន្តដើម្បីរកមូលហេត្ការធ្លាក់នារីជនជាតិបរទេសបណ្តាលអោយបាត់បង់ជីវិតនេះ៕

ព័ត៌មានពេញនិយម