Day: September 21, 2022

មេដឹកនាំអ៊ីស្រាអែលនិងតួកគីជួបពិភាក្សាគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨មក

មេដឹកនាំអ៊ីស្រាអែលនិងតួកគីជួបពិភាក្សាគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨មក

ខុទ្ទកាល័យរបស់លោក Yair Lapid នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា មេដឹកនាំប្រទេស លោក Yair Lapid និងប្រធានាធិបតីតួកគី លោក Tayyip Erdogan បានជួបពិភាក្សាគ្នាក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដែលនេះជាកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងឆ្នាំ២០០៨មក។ ទំនាក់ទំនងរវាងអ៊ីស្រាអែលនិងតួកគី ដែលមានភាពល្អក់កករ បានប្រែមកស្រស់ថ្លាវិញក្នុងប៉ុន្មានខែថ្មីៗនេះ ដោយទំនងជាហុចផលលើវិស័យថាមពល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ...

នាវាចម្បាំងអាមេរិកនិងកាណាដាធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

នាវាចម្បាំងអាមេរិកនិងកាណាដាធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

សហរដ្ឋអាមេរិកនិយាយថា អាមេរិកនិងកាណាដាបានបញ្ជូននាវាចម្បាំងរបស់ពួកគេទៅឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ កងនាវាចរទីប្រាំពីររបស់កងទ័ពជើងទឹកអាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថានាវាពិឃាតអាមេរិកHiggins និងនាវាចម្បាំង Vancouver របស់កងទ័ពជើងទឹកកាណាដាបានបើកឆ្លងកាត់ដែនទឹកកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍បាននិយាយថា៖នាវាទាំងពីរបានឆ្លងកាត់ច្រករបៀងមួយនៅក្នុងច្រកសមុទ្រអន្តរជាតិ»។សេចក្ដីថ្លែងការណ៍ខាងលើបន្ថែមថា សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា៖«ដូចសព្វមួយដង យោធាអាមេរិកនឹងបន្តហោះហើរ ធ្វើនាវាចរ និងប្រតិបត្តិការនៅតំបន់ដែលច្បាប់អន្តរជាតិអនុញ្ញាត»។ សកម្មភាពទ័ពជើងទឹកនេះត្រូវបានគេមើលឃើញថាជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះកោះតៃវ៉ាន់ហើយកើតឡើងចំពេលមានការកើនឡើងសម្ពាធយោធាពីទីក្រុងប៉េកាំង។ គូសបញ្ជាក់ថាប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជិតកោះតៃវ៉ាន់បន្ទាប់ពីដំណើរទស្ស ...

លោកMarcosអំពាវនាវឱ្យមានដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងតាមរយៈការសន្ទនា

លោកMarcosអំពាវនាវឱ្យមានដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងតាមរយៈការសន្ទនា

ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr.បានសង្កត់ធ្ងន់ថាការទាមទារទឹកដីដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា។ លោក Marcos បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដែលជាថ្ងៃដំបូងនៃកិច្ចពិភាក្សាទូទៅ។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់លោក Marcos ក្នុងសន្និសីទអន្តរជាតិចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមិថុនា។ ដោយសំដៅលើប្រទេសចិន លោកប្រធានាធិបតីបាននិយាយថា៖«ភាពខុសគ្នាគួរតែត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិភាពតែប៉ុណ្ណោះ»។លោកបានបន្ថែមថា៖«តាមរយៈការពង្រឹងការព្យាករណ៍និងស្ថិរភាពនៃច្បាប់អន្តរជាតិជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ1982 យើងបានផ្តល់នូវឧទាហរណ៍មួយអំពីរបៀបដែលរដ្ឋគួរតែដោះស្រាយភាពខុសគ្នារបស់ពួកគេគឺតាមរយៈហេតុផល និងដោយត្រឹមត្រូវ»។ អនុសញ្ញានេះគឺជាមូលដ្ឋានសម្រាប់សេចក្តីសម្រេចរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិក្នុងឆ្នាំ 2016 ដែលបានច្រានចោលទាំងស្រុងនូវការទាមទាររបស់ចិនចំពោះសិទ្ធិជាប្រវត្តិសាស្ត្រនៅសមុទ្រចិនខាងត្បូង។លោក Marcos ...

បុរសជនជាតិជប៉ុនមួយរូបដុតខ្លួនឯង ដែលទំនងជាការតវ៉ាជំទាស់ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ

បុរសជនជាតិជប៉ុនមួយរូបដុតខ្លួនឯង ដែលទំនងជាការតវ៉ាជំទាស់ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ

បុរសជនជាតិជប៉ុនម្នាក់បានដុតខ្លួនឯង ដែលតាមសេចក្តីរាយការណ៍ គេសង្ស័យថា សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងតវ៉ាជំទាស់ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលត្រូវបានឃាតករលបធ្វើឃាត កាលពីខែកក្កដាកន្លងទៅ។ឥស្សរជនបរទេសរាប់រយនាក់ត្រូវបានគេរំពឹងថានឹងចូលរួមពិធីបុណ្យសពនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ។ កាលពីថ្ងៃពុធ សាក្សីបានហៅទូរស័ព្ទទៅប៉ូលិស បន្ទាប់ពីបានប្រទះឃើញបុរសម្នាក់ត្រូវភ្លើងឆេះនៅជិតការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុងតូក្យូ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មន្រ្តីបានពន្លត់ភ្លើង ហើយបានយកបុរស ដែលនៅដឹងខ្លួនមានស្មារតី ទៅកាន់មន្ទីរពេទ្យ ហើយស្ថានភាពរងរបួសជាក់ស្ដែងនៅមិនទាន់ដឹងនៅឡើយទេ។ សារព័ត៌មានជប៉ុនរាយការណ៍ថា ...

អាជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យកុងស៊ី បញ្ចាំជាង២០ ទីតាំងនៅមូលដ្ឋាន

អាជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យកុងស៊ី បញ្ចាំជាង២០ ទីតាំងនៅមូលដ្ឋាន

ដោយ រតនា ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបាទចុះត្រួតពិនិត្យតាមបណ្ដាហាងកុងស៊ីទទួលបញ្ចាំនូវមូលដ្ឋានខណ្ឌភ្នំពេញមានចំនួន ២៥ ទីតាំងដោយបានត្រួតពិនិត្យឃើញថាទីតាំងទៅនោះគឺមានច្បាប់ត្រឹមត្រូវ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះខណ្ឌ ចុះត្រួតពិនិត្យទីតាំងកុងស៊ីបញ្ចាំតាមបណ្តោយផ្លូវលេខ១៤៤ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ និងផ្សារកណ្តាលទី២ ...

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ព្រមានចាប់ពលរដ្ឋដាក់គុក ១០ឆ្នាំ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ព្រមានចាប់ពលរដ្ឋដាក់គុក ១០ឆ្នាំ

រដ្ឋធានីណៃពិដោរ៖ ក្រោយពេលប្រទេសមីយ៉ាម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិយ៉ាងធ្ងន់ធ្ងរ មិនអាចអូសទាញស្ថានការណ៍ ឲ្យវិលត្រឡប់មកដូចដើមវិញ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នោះមក របបសឹកនៅក្នុងប្លុកអាស៊ានមួយនេះ ថែមទាំងបានព្រមាន ពីការចាប់ប្រជាពលរដ្ឋដាក់គុក រយៈពេល១០ឆ្នាំ ប្រសិនបើពួកគេចូលរួមការលើកទឹកចិត្តដល់កម្លាំងចលនាតស៊ូទ័ពព្រៃ តាមអ្វីដែលរដ្ឋាភិបាល ចាត់ទុកជាចលនាក្រុមភេរវករ» ដោយការចុច Share ឬ Like ...

ព័ត៌មានពេញនិយម