Day: September 28, 2022

ស្តេចអារ៉ាប៊ីសាអូឌីតតែងតាំងព្រះរាជទាយាទជានាយករដ្ឋមន្ត្រី

ស្តេចអារ៉ាប៊ីសាអូឌីតតែងតាំងព្រះរាជទាយាទជានាយករដ្ឋមន្ត្រី

ស្តេចអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Salman bin Abdulaziz បានតែងតាំងព្រះអង្គម្ចាស់ Mohammed bin Salman (MBS) បុត្ររបស់ទ្រង់និងត្រូវជាព្រះរាជទាយាទ ជានាយករដ្ឋមន្ត្រី និងបុត្រទីពីរគឺព្រះអង្គម្ចាស់ Khalid ជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យមួយ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA បានដកស្រង់ខ្លឹមសារចេញពីព្រះរាជក្រឹត្យថា ...

អាជ្ញាធរជាតិអប្សរាកំពុងរំដោះទឹកចេញពីតំបន់ប្រាសាទដើម្បីបញ្ជៀសការជន់លិច

អាជ្ញាធរជាតិអប្សរាកំពុងរំដោះទឹកចេញពីតំបន់ប្រាសាទដើម្បីបញ្ជៀសការជន់លិច

ភ្នំពេញ៖ បច្ចុប្បន្នក្រុមការងារនៃនាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ជាក្រុមមន្ត្រីជំនាញរបស់អជ្ញាធរជាតិអប្សរាកំពុងខិតខំប្រឹងប្រែងរំដោះទឹកចេញពីតំបន់ប្រាសាទបុរាណមួយចំនួនតាមរយៈទ្វារទឹកនានា ដើម្បីបង្ការកុំឱ្យមានការជន់លិចប្រាសាទ។ ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានរបស់អជ្ញាធរជាតិអប្សរានាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា ឥទ្ធិពលនៃព្យុះ ណូរុ ពីប្រទេសហ្វីលីពីន បានធ្វើឱ្យប្រទេសកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែ កញ្ញា រហូតមកដល់បច្ចុប្បន្ន។ ស្ថានភាពអាកាសធាតុបែបនេះ បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនដង ហើយបណ្ដាលឱ្យស្រុកមួយចំនួននៃខេត្តសៀមរាបមានការជន់លិច។ ...

Vinicius Jrមានតម្លៃខ្លួន១២០លានអ៊ឺរ៉ូនៅលើទីផ្សារនាពេលនេះ

Vinicius Jrមានតម្លៃខ្លួន១២០លានអ៊ឺរ៉ូនៅលើទីផ្សារនាពេលនេះ

នៅពេលនេះខ្សែប្រយុទ្ធវ័យក្មេង Vinicius Jr មានតម្លៃខ្លួនរហូតទៅ ១២០លានអ៊ឺរ៉ូនៅលើទីផ្សារដោះដូរកីឡាករ។ បើប្រៀធៀបរវាងតម្លៃខ្លួនរូបគេកាលពីឆ្នាំមុន និងតម្លៃខ្លួនពេលនេះគឺថា គេឡើងតម្លៃខ្លួនរហូតទៅដល់២០លានអ៊ឺរូ ដោយកាលពីចុងឆ្នាំមុន គេមានតម្លៃខ្លួនត្រឹម១០០លានអ៊ឺរ៉ូប៉ុណ្ណោះ រីឯពេលនេះឡើងដល់ ១២០លានអ៊ឺរ៉ូ។ នៅក្នុងរយៈពេល១រដូវកាលកន្លងទៅនេះ Vinicius បានបង្ហាញទម្រង់លេងបានល្អខ្លាំង ដោយបានចូលប្រកួត ៥២ប្រកួត និងស៊ុតចូល២២គ្រាប់ ដោយក្នុងចំណែកជួយ Real ...

ភាពយន្តចម្រៀងស្តីពីខ្សែជីវិតសម្តេចតេជោ ហ៊ុន សែន សម្ពោធផ្សព្វផ្សាយជាសាធារណៈ ក្រោយចំណាយលើការផលិតអស់ជាង១២ម៉ឺនដុល្លារ

ភាពយន្តចម្រៀងស្តីពីខ្សែជីវិតសម្តេចតេជោ ហ៊ុន សែន សម្ពោធផ្សព្វផ្សាយជាសាធារណៈ ក្រោយចំណាយលើការផលិតអស់ជាង១២ម៉ឺនដុល្លារ

ម៉ឹង កុសល (២៨ ០៩ ២០២២ ) ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ ក្រោមចំណងជើងថា “ជីវិតក្មេងវត្ត”ដែលរៀបរាប់ពីខ្សែជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានសម្ពោធផ្សព្វផ្សាយជាសាធារណៈ ក្រោយចំណាយពេលលើការផលិតជិត១ឆ្នាំ ជាមួយនឹងការចំណាយថវិកាជាង១២ម៉ឺនដុល្លារ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ...

អំឡុងពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ២៧នាក់

អំឡុងពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ២៧នាក់

ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ នៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ៣៤ករណី ដោយសារការបំពាននឹងល្បឿនកំណត់ និងបើកបរគ្មានការអធ្យាស្រ័យគ្នាទៅវិញទៅមក។ ចំណោមនោះចំនួនអ្នកស្លាប់មានចំនួន ២៧នាក់ ដែលចំនួននេះបានបង្ហាញអំពីការកើនឡើងជាងពាក់កណ្ដាល បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ផ្អែកតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបានកើតឡើងសរុបចំនួន ...

ព័ត៌មានពេញនិយម

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...