យ៉ាងហោចណាស់មនុស្ស17នាក់បានស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួនបន្ទាប់ពីព្យុះសង្ឃរាIanវាយប្រហាររដ្ឋផ្លរីដា
ព្យុះសង្ឃរាIanបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញខណៈដែលវាបានឆ្លងកាត់រដ្ឋ Floridaហើយបន្តដំណើរទៅកាន់រដ្ឋCarolinasសហរដ្ឋអាមេរិក។យ៉ាងហោចណាស់មនុស្ស 17 នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីព្យុះសង្ឃរាខាងលើបានវាយប្រហាររដ្ឋនេះជាមួយនឹងខ្យល់បក់ខ្លាំង ទឹកភ្លៀង និងខ្យល់កន្ត្រាក់ដែលបានចាប់ផ្តើមបក់បោកកាលពីថ្ងៃពុធម៉ោងក្នុងស្រុក។ Ianបានបណ្ដាលឱ្យផ្ទះជន់លិច ផ្លូវត្រូវបានកាត់ផ្តាច់ ហើយប្រជាជននៅរដ្ឋផ្លរីដាជាង ២.៦លាននាក់គ្មានចរន្ដអគ្គិសនីប្រើប្រាស់។នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមជួយសង្គ្រោះបាននិងកំពុងធ្វើការជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ដែលជាប់នៅក្នុងផ្ទះរបស់ពួកគេ។ ទន្ទឹមគ្នាដែរអាកាសយានដ្ឋានមួយចំនួនត្រូវបន្តបិទរហូតដល់ថ្ងៃសុក្រ ហើយតំបន់ខ្លះអាជ្ញាធរកំពុងធ្វើការផ្ដល់អាហារនិងទឹកផងដែរ។គូសបញ្ជាក់ថាព្យុះសង្ឃរា Ian ឥឡូវនេះកំពុងវាយប្រហារនៅរដ្ឋ South Carolina បន្ទាប់ពីបានបោកបក់លើមហាសមុទ្រអាត្លង់ទិក។ ពីដំបូងឡើយវាបានចុះខ្សោយទៅជាព្យុះត្រូពិច ...