ផ្លែមៀនស្រស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការហើយ
អត្ថបទ÷ជួន បូណា និងរូប ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៃប្រទេសកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំ ពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារចិនជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៧ តុលា ២០២២។ពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារចិន ជាផ្លូវការនេះ ត្រូវបានរៀបចំធ្វើនៅទីស្ដីការ ក្រសួងកសិកម្ម ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម ...