របាយការណ៍៖កុមារជាង150លាននាក់នៅទ្វីបអាហ្រ្វិករងទុក្ខពីភាពក្រីក្រ គ្រោះមហន្តរាយអាកាសធាតុ
អង្គការសង្គ្រោះកុមារ Save the Childrenបានឱ្យដឹងនៅក្នុងរបាយការណ៍មួយរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាកុមារជាង 150 លាននាក់នៅទូទាំងទ្វីបអាហ្រ្វិកខាងកើត និងខាងត្បូងត្រូវបានរងទុក្ខដោយភាពក្រីក្រ និងគ្រោះមហន្តរាយអាកាសធាតុ។ បើតាមរបាយការណ៍ខាងលើស៊ូដង់ខាងត្បូងជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីប្រទេសនៅអាហ្រ្វិកខាងកើតនិងខាងត្បូងដែលប្រឈមមុខនឹងការគំរាមកំហែងទ្វេរដងដោយមានកុមារចំនួន87% រងផលប៉ះពាល់ បន្ទាប់មកគឺម៉ូសំប៊ិក80%និងម៉ាដាហ្គាស្ការ73%។ Save the Children បានព្រមានថា ប្រសិនបើវិបត្តិអាកាសធាតុ និងវិសមភាពមិនត្រូវបានដោះស្រាយជាបន្ទាន់នោះទេ ភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃវិបត្តិមនុស្សធម៌ និងតម្លៃនៃការរស់នៅបន្តកើនឡើងខ្ពស់។លោកស្រីYvonne ...