សម្ដេចតេជោហ៊ុនសែនក្រើនរំលឹកអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុក ដាក់ខ្ពស់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីឱ្យប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកក្នុងពិធី បុណ្យអុំទូក នៅទូទាំងប្រទេស
ម៉ឹង កុសល (៣០ ១០ ២២) សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២២ នេះ បានឆ្លៀតអញ្ជើញទៅទស្សនាការប្រណាំងទូកនៅទីរួមខេត្តកណ្ដាល ដែល ប្រារព្វធ្វើនៅតាមដងទន្លេបាសាក់មុខសួន ច្បារនៃក្រុងតាខ្មៅ ប្រកបដោយបរិយាកាសអធឹកអធមក្រៃលែង។ សម្ដេចតេជោបានបញ្ជាក់នៅក្នុងសំណេរក្នុងផេក facebook ផ្លូវការរបស់សម្ដេចនារសៀលនេះថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ...