Day: November 22, 2022

លោកស្រីHarrisនិងលោកMarcos Jr. ពិភាក្សាអំពីការចែករំលែកចំណាយសម្រាប់មូលដ្ឋានយោធានៅហ្វីលីពីន

លោកស្រីHarrisនិងលោកMarcos Jr. ពិភាក្សាអំពីការចែករំលែកចំណាយសម្រាប់មូលដ្ឋានយោធានៅហ្វីលីពីន

អនុប្រធានាធិបតីអាមេរិកKamala Harrisនិងប្រធានាធិបតីហ្វីលីពីនFerdinand Marcos Jr. បានពិភាក្សាអំពីការបង្កើនចំនួនមូលដ្ឋានដែលប្រទេសរបស់ពួកគេមាននៅក្នុងហ្វីលីពីន។ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការពង្រឹងជំហររបស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដោយមើលឃើញពីការអះអាងរបស់ចិននៅក្នុងតំបន់។ លោកស្រីHarris និងលោក Marcos បានជួបពិភាក្សាគ្នានៅទីក្រុងម៉ានីលកាលពីថ្ងៃចន្ទ។ការពង្រីកកិច្ចសហប្រតិបត្តិការលើតុគឺផ្អែកលើកិច្ចព្រមព្រៀងយោធាដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤។ ជុំវិញកិច្ចពិភាក្សាខាងលើនេះ មន្ត្រីយោធាជាន់ខ្ពស់ហ្វីលីពីននិយាយថា ភាគីអាមេរិកបានស្នើទីតាំងចំនួន៥ដោយរាប់បញ្ចូលទាំងប្រជុំកោះ Palawan នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះផងដែរ។រដ្ឋធម្មនុញ្ញហ្វីលីពីនហាមឃាត់មិនឱ្យមានមូលដ្ឋានយោធាបរទេស។ ប៉ុន្តែប្រទេសនេះបាននឹងកំពុងអនុញ្ញាតឱ្យយោធាអាមេរិកសាងសង់មូលដ្ឋាន និងឃ្លាំងផ្គត់ផ្គង់នៅមូលដ្ឋានដែលបានកំណត់ដោយផ្អែកលើកិច្ចព្រមព្រៀងយោធា។ គូសបញ្ជាក់ថាការចរចានេះធ្វើឡើងខណៈក្រុងប៉េកាំងបន្តសាងសង់កោះសិប្បនិម្មិតសម្រាប់មូលដ្ឋានយោធា។ទីក្រុងវ៉ាស៊ីនតោនក៏ត្រូវបានគេជឿថាខ្វាយខ្វល់អំពីភាពអាសន្នដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់ផងដែរ៕

WHO៖ជីវិតមនុស្សរាប់លាននាក់នៅអ៊ុយក្រែនរងការគំរាមកំហែងក្នុងរដូវរងានេះ

WHO៖ជីវិតមនុស្សរាប់លាននាក់នៅអ៊ុយក្រែនរងការគំរាមកំហែងក្នុងរដូវរងានេះ

អង្គការសុខភាពពិភពលោក (WHO)និយាយថានៅរដូវរងានេះមនុស្សរាប់លាននាក់នៅក្នុងប្រទេសអ៊ុយក្រែន "នឹងគំរាមកំហែងដល់អាយុជីវិត"ជាលទ្ធផលដែលរុស្ស៊ីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងមន្ទីពេទ្យជាង៧០០កន្លែងនៅទូទាំងប្រទេស។ លោកHans Henri P. Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក បានសម្ដែងការព្រួយបារម្ភនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។លោកKluge និយាយថា បរិក្ខារពេទ្យចំនួន 703 កន្លែងនៅអ៊ុយក្រែនត្រូវបានវាយប្រហារចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។ លោកបន្ថែមថា ការវាយប្រហារនោះបំពានច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់នៃសង្គ្រាម។នាយកប្រចាំតំបន់រូបនេះនិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពលជាងពាក់កណ្ដាលរបស់អ៊ុយក្រែនត្រូវបានខូចខាតឬបំផ្លាញ។ដូច្នេះមានន័យថា"មន្ទីរពេទ្យនិងមណ្ឌលសុខភាពរាប់រយកន្លែងលែងដំណើរការពេញលេញទៀតហើយ"។លោក Kluge បញ្ជាក់ថាគ្រឿងបរិក្ខារទាំងនោះខ្វះប្រេងឥន្ធនៈ ទឹក ...

បុរសម្នាក់ បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រងការខូចខាត

បុរសម្នាក់ បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រងការខូចខាត

ដោយ រតនា ភ្នំពេញ ៖ បុរសម្នាក់ បេីករថយន្ត Mercedes AMG C63S ទៅបុកពីក្រោយចំហៀងខាងស្ដាំរថយន្ត RANGE ROVER របស់នារីរូបស្រស់ជនជាតិចិនម្នាក់ បណ្ដាលឲ្យរងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងនៅវេលាម៉ោង០១:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ...

គ្រោះរញ្ជួយដី វាយប្រហារឥណ្ឌូណេស៊ី ស្លាប់ជាង១៦០នាក់

គ្រោះរញ្ជួយដី វាយប្រហារឥណ្ឌូណេស៊ី ស្លាប់ជាង១៦០នាក់

រដ្ឋធានីហ្សាការតា៖ គ្រោះរញ្ជួយដី មានកម្លាំង៥,៦រ៉ិចទ័រ បានវាយប្រហារទៅលើកោះជ្វាខាងលិច នៃប្រទេសឥណ្ឌូណេស៊ី បានសម្លាប់មនុស្ស ជាង១៦០នាក់ និង រាប់រយនាក់ផ្សេងទៀត រងរបួស ហើយមនុស្ស ជាង ១៣ ០០០នាក់ បានខូចខាត និង បាត់បង់ផ្ទះសម្បែង។ សារព័ត៌មាន The News ...