Day: November 23, 2022

ឆេះរោងចក្រនៅចិនស្លាប់៣៨នាក់ របួស២នាក់

ឆេះរោងចក្រនៅចិនស្លាប់៣៨នាក់ របួស២នាក់

អគ្គិភ័យឆេះរោងចក្រមួយនៅភាគកណ្តាលប្រទេសចិនកាលពីថ្ងៃចន្ទបានសម្លាប់មនុស្ស ៣៨ នាក់ និង២នាក់ផ្សេងទៀតរងរបួស។ អគ្គិភ័យបានចាប់ផ្តើមនៅម៉ោង ១៦:២២ នាទី (ម៉ោងក្នុងស្រុក) កាលពីថ្ងៃចន្ទនៅរោងចក្រ Kaixinda Trading ក្នុងតំបន់ផលិតឧបករណ៍បច្ចេកវិទ្យាខ្ពស់របស់ទីក្រុង ហើយត្រូវបានពន្លត់ទាំងស្រុងនៅម៉ោង១១យប់។នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua។ មន្រ្តីពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យប្រមាណ៦០គ្រឿងទៅកន្លែងកើតហេតុ។បើតាមរបាយការណ៍ មន្ត្រីប៉ូលិសមូលដ្ឋានបានឃាត់ខ្លួនមនុស្សមួយចំនួនខណៈពួកគេកំពុងស្រាវជ្រាវរកមូលហេតុនៃការឆេះនេះ៕

សត្វកែះមួយក្បាលត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបង

សត្វកែះមួយក្បាលត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបង

អត្ថបទ÷ជួន បូណា និងរូប សត្វកែះមួយក្បាល ត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីជាប់អន្ទាក់របស់ព្រាន និងដេញចាប់ប្រផាប់ប្រភីងដោយក្រុមព្រានព្រៃ។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ក្រុមមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងប្រជាពលរដ្ឋ បានចូលទៅជួយសត្វកែះមួយក្បាល ក្នុងស្ថានភាពថ្លោះចង្កេះ ...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធករណីឆក់ កាបូប  និង  ទូរស័ព្ទ ដៃ  ចំនួន ០៤ ករណី ផ្សេងគ្នា

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធករណីឆក់ កាបូប និង ទូរស័ព្ទ ដៃ ចំនួន ០៤ ករណី ផ្សេងគ្នា

ខេត្តបាត់ដំបង! ជនសង្ស័យចំនួន០៦នាក់ត្រូវបានកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ចុះ ប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីលួច មាន ស្ថានទម្ងន់ទោស ( ឆក់ ...

បុរសម្នាក់បានបាត់បង់អាយុជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូបុកកុងតឺន័រពីក្រោយពេញទំហឹង

បុរសម្នាក់បានបាត់បង់អាយុជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូបុកកុងតឺន័រពីក្រោយពេញទំហឹង

ភ្នំពេញ=បុរសម្នាក់បានស្លាប់នៅក្រោមដំណក់ទឹកភ្លៀង បន្ទាប់ពីបានបើកម៉ូតូទៅបុក រថយន្តកុងតឺន័រ ពីក្រោយ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៣ ខែវិច្ឆិកាឆ្នាំ២០២២ត្រង់ចំណុចជិតបុរីអូរឌឹម តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើរថយន្ដកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទឹសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់បើកម៉ូតូហុងដាឌ្រីម C125មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ...