Day: January 4, 2023

មេដឹកនាំហ្វីលីពីននិងចិននឹងអង្គុយពិភាក្សាទល់មុខគ្នា ចំពេលមានជម្លោះសមុទ្រចិនខាងត្បូង

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. និយាយថាលោកចង់ឱ្យដំណើររបស់លោកទៅកាន់ប្រទេសចិនដែលរួមមានកិច្ចប្រជុំជាមួយសមភាគីរបស់លោកនៅថ្ងៃពុធនេះ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរប៉ុន្តែលោកប្រឈមមុខនឹងបញ្ហាដែនទឹកជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូងដែលកំពុងបន្ត។ លោកបានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល៣ថ្ងៃលើកដំបូងរបស់លោកក្នុងប្រទេសមហាអំណាចនៅអាស៊ីមួយនេះចាប់តាំងពីចូលកាន់តំណែង។ មានការយល់ខុសគ្នារវាងចិន និងហ្វីលីពីនជុំវិញសមុទ្រចិនខាងត្បូង។ប្រទេសចិនបានទាមទារដែនទឹកភាគច្រើន ប៉ុន្តែតុលាការមជ្ឈត្តកម្មអន្តរជាតិបានច្រានចោលការទាមទានោះទាំងស្រុងក្នុងឆ្នាំ២០១៦។លោក Marcos គាំទ្រការសម្រេចចិត្តនេះ។ លោក និងប្រធានាធិបតី Xi Jinping គ្រោងនឹងពិភាក្សាអំពីជម្លោះនៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ។លោក Marcos ចង់បង្កើតបណ្តាញសន្ទនាដោយផ្ទាល់ថ្មីមួយរវាងប្រទេសរបស់ពួកគេសម្រាប់ពេលដែលភាពតានតឹងផ្នែកយោធាកើនឡើងនៅសមុទ្រចិនខាងត្បូង៕

សង្ស័យងងុយដេក ងោកមួយភ្លែត ជ្រុលចង្កូតបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ

ដោយ រតនា ភ្នំពេញ: បុរសម្នាក់សង្ស័យងងុយដេក ងោកមួយភាំង បើកភ្លែក មកស្រាប់តែថយន្ត រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរួញមួយកំណាត់មុខ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង២០ នាទីរំលងអធ្រាតបឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ចំណុចមុខគល់ស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក ...

យុវជនមួយក្រុមបានធ្វើការដេញវៃនិងបាញ់គំរាមមួយគ្រាប់ ដល់យុវជនមួយក្រុមទៀតបង្កការភា្ញក់ផ្អើល

ដោយ រតនា ភ្នំពេញ ៖ យុវជនមួយ ក្រុម ជិះម៉ូតូចំនួន៤ គ្រឿងប្រដាប់ដោយកាំភ្លេីងខ្លីនិងដាវសាម៉ូរៃ ដេញបាញ់ក្រុមយុវជនមួយក្រុមទៀតនាំគ្នារត់ ផ្អើល ដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគម៍ភ្លាមៗ។ ហេតុការណ៍មួយនេះកេីតឡេីងនៅវេលាម៉ោង៣ ទាបភ្លឺឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចខាងមុខអាគារបុរីកីឡា តាមបណ្តោយលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ...