ឆេះឃ្លាំងលក់រថយន្តសេរីទំនើបនៅសង្កាត់ផ្សារដេប៉ូទី១ ខូចខាតខ្ទង់សែនដុល្លា
ដោយ រតនា ភ្នំពេញ៖ អគ្គិភ័យឆេះរថយន្តសេរីទំនើបចំនួន០៣គ្រឿង ក្នុងឃ្លាំងស្ទុករថយន្តមួយកន្លែងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខូចខាតរាបសែនដុល្លា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចឃ្លាំងលេខ២៣៤ ស្ថិតនៅតាមបណ្តោយផ្លូវ១៨៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានប្រទះឃើញផ្សែងហ៊ុយចេញពីឃ្លាំងខាងក្រោយនៃទីតាំងកើតហេតុ បន្ទាប់មកស្រាប់តែមានអណ្តាតភ្លើងឆាបឆេះរថយន្តមួយគ្រឿងម៉ាក Lexus LM300h ...