ជំនន់ទឹកភ្លៀងកំពុងវាយលុកលើស្រុក-ក្រុង៤ក្នុងខេត្តកំពង់ស្ពឺ
អត្ថបទ៖ជួន បូណា និងរូបភាព កំពង់ស្ពឺ៖ឯកឧត្ដម វ៉ី សំណាង អះអាងថា ជំនន់ទឹកភ្លៀងកំពុងវាយលុកលើស្រុក-ក្រុង៤ក្នុងខេត្តកំពង់ស្ពឺ គឺក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ដោយសារអាកាសធាតុមានការប្រែប្រួល ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅដើមខែមករានេះ ធ្វើឱ្យក្រុងស្រុកចំនួន៤នៃខេត្តនេះបានរងនូវការវាយប្រហារដោយទឹកជំនន់។ ការឱ្យដឹងដូច្នេះគ្រាដែលលោកដឹកនាំក្រុមការងារនៃមន្ទីរពាក់ពន្ធ័ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាក្រុង-ស្រុកទាំងនោះ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ...