កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះឆ្មក់បង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែង
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទមួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាឆ្មក់ចុះបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ១៥នាក់ (ស្រី០៥នាក់) ដកហូតវត្ថុតាងកំព្យូទ័រ ជាង១០គ្រឿង។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៣រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៣ ដឹកនាំចុះបង្ក្រាប់ដោយលោក ណុប ផា អភិបាលរងនៃគណៈអភិបាលខណ្ឌ ៧មករា នៅចំណុចផ្ទះលេខ 29Eo ផ្លូវលេខ១០៩ ...