Day: January 22, 2024

កាសែតកូរ៉េខាងជើង ហៅការបោះឆ្នោតប្រធានាធិបតីអាមេរិកថាជាសមរភូមិដ៏ស្វិតស្វាញ

កាសែតកូរ៉េខាងជើង ហៅការបោះឆ្នោតប្រធានាធិបតីអាមេរិកថាជាសមរភូមិដ៏ស្វិតស្វាញ

កាសែតគណបក្សពលករកូរ៉េខាងជើងបានពណ៌នាការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខថាជា«សមរភូមិដ៏ស្វិតស្វាញ»។នៅថ្ងៃចន្ទទី២២ខែមករានេះ កាសែតRodong Sinmun បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា "តើនរណាជាប្រធានាធិបតីអាមេរិកពិតប្រាកដ?" កាសែតបានកត់សម្គាល់ថា គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋកំពុងប៉ះទង្គិចគ្នាយ៉ាងខ្លាំងមុនថ្ងៃបោះឆ្នោតមកដល់។ ទីភ្នាក់ងារសារព័ត៌មានRadiopress មានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលធ្វើការវិភាគលើការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បាននិយាយថានេះ ជាលើកទីមួយហើយ ដែលកូរ៉េខាងជើងបានលើកឡើងជាផ្លូវការអំពីព្រឹត្តិការណ៍បោះឆ្នោតប្រធានាធិបតីអាមេរិកដែលគ្រោងធ្វើនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ។ អត្ថបទខាងលើបានសរសេរអំពីរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ប៉ុន្តែ មិនបានធ្វើអត្ថាធិប្បាយអ្វីលើអតីតប្រធានាធិបតីDonald Trump ...

សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសហរដ្ឋអាមេរិក(LDS) ការងារសំខាន់ៗចំនួន៣ដែលធ្វើការកន្លងមកនៅកម្ពុជា គឺការអប់រំ សុខាភិបាល និងទឹកស្អាត

សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសហរដ្ឋអាមេរិក(LDS) ការងារសំខាន់ៗចំនួន៣ដែលធ្វើការកន្លងមកនៅកម្ពុជា គឺការអប់រំ សុខាភិបាល និងទឹកស្អាត

ភ្នំពេញ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅសហរដ្ឋអាមេរិក(LDS) ការងារសំខាន់ៗចំនួន៣ដែលធ្វើការកន្លងមកនៅកម្ពុជា គឺការអប់រំ សុខាភិបាល និងទឹកស្អាតជាដើម ដើម្បីលើកកម្ពសសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោក អែលឌីរ ...

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្តេជ្ញាជំរុញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឱ្យដើរតួនាទីសំខាន់ជាសំឡេងរបស់ជាតិ និងប្រជាពលរដ្ឋ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្តេជ្ញាជំរុញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឱ្យដើរតួនាទីសំខាន់ជាសំឡេងរបស់ជាតិ និងប្រជាពលរដ្ឋ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្តេជ្ញាជំរុញប្រព័ន្ធផ្សព្វផ្សាយឱ្យដើរតួនាទីសំខាន់ជាសំឡេងសម្រាប់ជាតិ និងជាអ្នកនាំសារជូនប្រជាពលរដ្ឋ។ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាទីស្ដីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា វិស័យសារព័ត៌មាន ជាវិស័យអាទិភាព ដែលដើរតួនាទីសំខាន់ ...

Man Utd ប្រកាសតែងតាំងលោក ជានាយកប្រតិបត្តិថ្មី

Man Utd ប្រកាសតែងតាំងលោក ជានាយកប្រតិបត្តិថ្មី

ក្លឹបបិសាចក្រហមManchester United បានសម្រេចតែងតាំង លោក Omar Berrada ជានាយកប្រតិបត្តិថ្មីរបស់ពួកគេ។ សេចក្តីថ្លែងការណ៍របស់ Man Utd បានរៀបរាប់ថា៖“Manchester United មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក Omar Berrada ជានាយកប្រតិបត្តិថ្មី។ ក្លឹបប្ដេជ្ញាចិត្តនាំយកទម្រង់លេងនៅលើទីលានកាលពីមុនត្រឡប់មកវិញជាចំណុចស្នូលដែលក្លឹបត្រូវធ្វើ។ការតែងតាំង Omar តំណាងឱ្យជំហានដំបូងក្នុងចំណោមជំឈានជាច្រើនទៀត។ក្នុងនាមជានាយកប្រតិបត្តិបាល់ទាត់ដែលមានបទពិសោធន៍ច្រើនឆ្នាំនៅ អឺរ៉ុបលោក ...