អត្រាអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដនៅជប៉ុនធ្លាក់មកនៅសូន្យ មិនធ្លាប់មានក្នុងរយៈពេល១៥ខែ
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ប្រទេសជប៉ុនពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យម្សិលមិញឡើយ ដែលនេះជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក។ មុនថ្ងៃអាទិត្យម្សិលមិញនេះ អត្រាអ្នកស្លាប់ដោយសារកូវីដនៅប្រទេសជប៉ុនត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០មក។ នេះបើយោងតាមការបូកសរុបរបស់ទូរទស្សន៍ជាតិ NHK។ តួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលបង្ហាញថា កាលពីថ្ងៃសៅរិ៍មានអ្នកស្លាប់សរុបបីនាក់។ ករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុន ដោយសារអត្រាចាក់វ៉ាក់សាំងបានបន្ដកើនឡើង ហើយគ្របដណ្ដប់លើប្រជាជនប្រមាណជាង ៧០%។ គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅ អត្រាឆ្លងប្រចាំថ្ងៃបានហក់ដល់ចំនុចខ្ពស់បំផុតរហូតដល់ទៅជាង ២៥,០០០នាក់ ដែលភាគច្រើនជាអ្នកជំងឺឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា។ ...